Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំថាឡើយ​មនុស្ស សូម្បីតែ​ដំរី​ក៏​ចូលចិត្ត​ដែរ ចូល​អុកឡុក​វាយបំផ្លាញ​ទ្វារ​ឃ្លាំង​ស្តុក​ទុរេន ស៊ី​អស់​មិន​ស្ទើរ​….

​សារព័ត៌មាន​ថៃ Thai Rath បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ ឲ្យ​ដឹងថា Siriporn Kerdsuchon ដែលជា​ឈ្មួញ​ទុរេន​ម្នាក់ និង ​ជា​ម្ចាស់ Dao Kaset Pa La-U បាន​កំពុង​ពិចារណា​ស្វែងរក​ទីតាំង​ស្តុក​ថ្មី បន្ទាប់ពី​សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល ចូលមក​អុកឡុក និង​វាយ​បំបែក​ទ្វារ ​ដែក និង​បាន​ស៊ី​ទុរេន​អស់​ជាង ១០ ផ្លែ នៅក្នុង​ឃ្លាំង​របស់​នាង​។​

​អ្នកស្រី Siriporn អាយុ ៤៧ ឆ្នាំ បាន​និយាយថា «​ខ្ញុំ​បាន​ចំណាយ​ប្រាក់​ចំនួន ១២,០០០ បាត ដើម្បី​ដំឡើង​ទ្វារ​ដែក​ថ្មី កាលពី​ថ្ងៃទី​៧ ខែកក្កដា ប៉ុន្តែ ដំរី​នេះ​បាន​ចូលមក ហើយ​បាន​វាយកម្ទេច​វា​ឡើង​ខ្ទេច​តែម្តង​»​។​

​មាន​អ្នក​ដាំ​ទុរេន​ជាច្រើន​ទៀត ក៏​កំពុង​ត្រូវ​ប្រឈម​នឹង​បញ្ហា​នេះ​ផងដែរ ប៉ុន្តែ ពួកគេ​ត្រូវ​ទទួលយក​វា​ជា​ដំណោះស្រាយ​នៃ​ជីវិត​។​

​អ្នក​ដាំ​ទុរេន​ម្នាក់​បាន​ឲ្យ​ដឹងផង​ដែរ​ថា «​ខ្ញុំ​បានរស់នៅ​ទីនេះ​អស់​រយៈពេល​ជាង ១៥ ឆ្នាំ​ហើយៗ ដូចជា​អ្នក​ដាំ​ទុរេន​ដទៃទៀត​ដែរ ខ្ញុំ​បាន​ឆ្លងកាត់ ​បទពិសោធន៍​ជាច្រើន​រួចហើយ​ជាមួយ​ដំរី​ទាំងនេះ​»៕ ដោយ​៖ លឹម ហុង​