Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិត្ត​នាង​សាង​ពីអ្វី បានជា​អាក្រក់​យ៉ាងនេះ​! ពេល​សួរនាំ អ្នកបម្រើ​ប្រាប់ថា រលាក​ទឹក​ក្តៅ​ដោយ​ចៃដន្យ តែ​ពេល​ម្តាយ​ឆែក​មើល​កាមេរ៉ា ពុទ្ធោ​… (​វីដេអូ​)

​ក្មេងស្រី​អាយុ​ជាង​១​ឆ្នាំ បាន​ត្រូវ​រលា​កដៃ​គួរ​ឲ្យ​អាសូរ ។ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​ស្លុតរន្ធត់ និង​ស្ទើរ​តែទប់​កំហឹង​ពុំបាន​នោះ គឺ​នៅពេល​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព រកឃើញថា ស្ត្រី​អ្នកបម្រើ​បាន​យកដៃ​កូន​របស់​នាង​ជ្រលក់​នឹងទឹក​ក្តៅ ដែល​កំពុង​ចម្អិន​អាហារ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ Block 992B Buang Kok Link ប្រទេស​សិង្ហ​បុរី​។​

​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ Liu Meiliang បាន​ផុស​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ឲ្យ​នាង​ថា ស្ត្រី​អ្នកបម្រើ​ដែល​ចិត្ត​ដ៏​ឃោរឃៅ​នេះ បាន​នៅ​មើលថែ​កូនស្រី​២​នាក់​របស់​នាង​។ នៅ​ថ្ងៃកើតហេតុ កូនស្រី​របស់​នាង​អាយុ ៨ ឆ្នាំ ទូរស័ព្ទ​ប្រាប់ថា កូនស្រី​ពៅ​របស់​នាង​ត្រូវ​រលាក​ទឹក​ធ្ងន់ធ្ងរ​។​

​នាង​សរសេរ​រៀបរាប់​បន្តថា ប្តី​របស់​នាង​បាន​យក​កូនស្រី​ពៅ​រងគ្រោះ ទៅ​ព្យាបាល​នៅ​គ្លីនិក​ក្បែរ​ផ្ទះ ប៉ុន្តែ គ្លីនិក​បាន​ប្រាប់​ឲ្យ​បញ្ជូន​ទៅកាន់​ពេទ្យ​ធំ​។ គ្រូពេទ្យ​នៅ​ទីនោះ បាន​ប្រាប់ថា របួស​នៅលើ​ដៃ​កូនស្រី​របស់​នាង គឺ​រលាក​ក្នុង​កម្រិត​ទី​២​។​

​បន្ទាប់មក ពួកគេ​បាន​សួរ​ទៅកាន់​ស្ត្រី​អ្នកបម្រើ ប៉ុន្តែ នាង​បាន​ប្រាប់ថា វា​បាន​កើតឡើង​ដោយ​ចៃដន្យ ដោយបាន​ពន្យល់ថា ខណៈ​នាង​កំពុង​ព​ក្នុងអំឡុង​ចម្អិន​អាហារ កូនស្រី​តូច​នេះ​បាន​យកដៃ​ទៅ​លូក​ចូលក្នុង​ទឹក​ក្តៅ​ដោយ​ខ្លួនឯង ហើយ​នាង​ពុំ​អាច​រារាំង​ទាន់ពេលវេលា​។ អូ​ខេ នៅពេលនោះ ពួកគេ​ក៏បាន​ជឿ​សម្តី​របស់​ស្ត្រី​អ្នកបម្រើ​រូបនេះ​។​

​ប៉ុន្តែ ដោយ​មិន​អស់ចិត្ត ពួកគេ​ក៏បាន​សម្រេចចិត្ត​ឆែក​មើល​កាមេរ៉ា និង​បាន​រកឃើញថា ស្ត្រី​អ្នកបម្រើ​នេះ ពិត​ជាមាន​ចេតនា​ចាប់ទាញ​ដៃ​កូនស្រី​តូច​របស់​នាង ជ្រលក់​នឹង​ទឹក​ក្តៅ​ចំនួន ៤ លើក ដែល​ធ្វើ​ឲ្យ​នាង​ស្រែកយំ​គួរ​ឲ្យ​អាសូរ​ខ្លាំង​បំផុត​។​

​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​រាយការណ៍​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ទៅ​ប៉ូលីស ហើយ​នៅ​ថ្ងៃ​បន្ទាប់ ស្ត្រី​អ្នកបម្រើ​អាយុ ៣០ ឆ្នាំ រូបនេះ ក៏​ត្រូវបាន​ចាប់ខ្លួន​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ singaporeuncensored)