Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ដេកស្លាប់​នៅលើ​បង់​អង្គុយលេង​មួយ​មុខ​រោងចក្រ​កាត់ដេរ​

spot_img

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ បាន​ដេកស្លាប់​នៅលើ​បង់​អង្គុយលេង ក្នុង​រោងចក្រ​មួយ​កន្លែង​មិនដឹង​តាំងពី​ពេលណា​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ភ្លាមៗ​ដែរ​។​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ វ៉ន ចាន់​ធី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ឃុំ​ព្រែ​ក្រ​បៅ ស្រុក​កងមាស ខេត្ត​កំពង​ចាម​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សន្តិសុខ​នៅ​កន្លែងកើតហេតុ​នោះ​ថា​៖ មុនពេល​កើតហេតុ គាត់​បាន​ឃើញ​ស្ត្រី​រងគ្រោះ​ដេក​នៅលើ​បង់​អង្គុយលេង ដោយ​ប្លែក​មិនឃើញ​ក្រោយ​ចេញ​សោះ​ទើប​ដើរ​ទៅ​ដាស់​អង្រួន ទើប​ដឹងថា​ស្ត្រី​រងគ្រោះ​ស្លាប់​ទៅហើយ មិន​ដឹង​តាំងពី​ពេលណា​មក​នោះទេ ។ ដោយ​ឃើញ​បែប​នេះ​គាត់​បាន​រាយ​ការណ៌​ជូន​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ​កោសល្យវិច័យ​ខណ្ឌ​ចុះ​មក​ពិនិត្យ​សព​ដល់​កន្លែងកើតហេតុ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ៖ ក្រោយ​ពិនិត្យ​សព​ជនរងគ្រោះ​ខាងលើ រួច​ហើយ​ដឹង ថា​ស្លាប់​ដោយសារ​តែ​ខ្យល់គ​ឬ​គាំងបេះដូង​ស្លាប់​ដោយ​ខ្លួនឯង​។ ករណី​នេះ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យក​ទៅ​ស្រុកកំណើត​រួចហើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×