Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​ម្នាក់​ ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​តាម​អ៊ី​ន​ធើ​ណេត​

spot_img

ភ្នំពេញ ៖ ជនជាតិ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​នៅ​ព្រលាន​យន្តហោះ​ខេត្តសៀមរាប បម្រុង​ឡើង​យន្តហោះ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​ហើយ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​កន្លែង​ស្នាក់នៅ​និង​កន្លែង​ធ្វើកា​របស់​ខ្លួន​នៅ​ទីតាំង​ខាងលើ​ដើម្បី​ត្រួតពិនិត្យ​និង​ប្រមូល​ភស្តុតាង​។​

​ប្រតិបត្តិការ​ត្រួតពិនិត្យ​កន្លែង​ជនជាតិ​ចិន​ស្នាក់នៅ​និង​កន្លែង​ធ្វើការ​របស់​ជ​ន​ជាតិចិន​ពាក់ព័ន្ធ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​(VOIP)​បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ នៅក្នុង​ខុន​ដូឈ្មោះ RATANA Residence Tower ជាន់​ទី​៥ ផ្លូវ​លេខ​៤៤៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​កន្លែង​ជនជាតិ​ចិន​ស្នាក់នៅ​និង​កន្លែង​ធ្វើការ​របស់​ជ​ន​ជាតិចិន​ពាក់ព័ន្ធ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​(VOIP)​។ ជនសង្ស័យ​ផ្សេងទៀត​មិនមែន​ដឹងខ្លួន​មុន​ហើយ​គេច​ខ្លួន​ទេ ដោយសារ​ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​ទើប​ជនសង្ស័យ​ទាំងនោះ​ទៅ​ស្រុក​អស់​នៅសល់​តែ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×