Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ឯក​ភាពជា​ផ្លូវការ ផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមក

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​ឯកភាព​ជា​ផ្លូវការ​ហើយ ក្នុងការ​ផ្តល់ជូន​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥ ថ្ងៃ គឺ​ចាប់ពី​១៧- ២១ ខែសីហា ២០២០ សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ (​បើ​សរុប​ទាំង​ថ្ងៃ​ចុង​សប្តាហ៍​ផង គឺ​៩​ថ្ងៃ​)​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​នៅលើ​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ឯកភាព​ជា​ផ្លូវការ​ឲ្យ​កម្មករ – និ​យោ​ជិ​ក និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​រយៈពេល ៥​ថ្ងៃ (​ចាប់ពី​១៧- ២១ ខែសីហា ២០២០) ជំនួស ឱ្យ​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​២០២០ ដែល​ត្រូវ​បា​ពន្យារពេល​កាល​ខែមេសា​កន្លងមកនេះ ។​

​ប៉ុន្តែ​ទន្ទឹមនឹងនេះ សូម​ក្រសួងសុខាភិបាល​, ក្រសួងទេសចរណ៍​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី ព្រមទាំង​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​សហការ និង​ពង្រឹង​ការអនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព វិធានការ​សុខាភិបាល និង​អនាម័យ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ និង​ណែនាំ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម ដោយ​តម្រូវ​ឲ្យ​អនុវត្ត​ដាច់ខាត តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ នៃ​ការចម្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក​ចំនួន ៥​ថ្ងៃ ក្នុង​ខែ សីហា ខាងមុខនេះ​៕
​ដោយ​៖​កូ​ឡាប​

×