Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា បញ្ជាក់ថា ឥឡូវនេះ បទល្មើស​ព្រៃឈើ ចូលទៅ​កាប់​យ៉ាង​ស្ងាត់ស្ងៀម ប្រើប្រាស់​ឧបករណ៍​ទំនើប ដើម្បី​គេច​ពី​កម្លាំង​សមត្ថកិច្ច​

​ភ្នំពេញ​៖ ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា គឺ​នៅមាន​មួយចំនួនទៀត ដែល​ចូលទៅ​កាប់​យ៉ាង​ស្ងាត់ស្ងៀម ដែល​ប្រើប្រាស់​នូវ​ឧបករណ៍​ទំនើប ដែល​គេច​ពី​សមត្ថកិច្ច ហើយ​សម្តេច​ថ្លែងថា នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​អ្នកដឹកនាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ មានការ​លេចធ្លោ​ខ្លាំងក្លា​ណាស់ ដែល​តាមរយៈ​បង្ក្រាប​ធ្វើឱ្យ​មានការ​ធូរស្បើយ នៅ​ទូទាំងប្រទេស ទាំង​ការកាប់​ព្រៃឈើ មានការ​ដ៏​គគ្រឹកគគ្រេង​ពីមុន ឥឡូវ​ត្រូវបាន​ធូរស្បើយ ប៉ុន្តែ​ក៏​នៅ​មិនទាន់​អស់​ដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី​ខួប​លើក​ទី​២៧ ថ្ងៃកំណើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣/ ១៤ កក្កដា ២០២០) នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំពូល ។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានផ្តល់​បទសម្ភាសន៍ ដល់​អ្នកសារព័ត៌មាន អំពី​ការការពារ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​នៅ​កម្ពុជា​។ សម្តេច​ពិជ័យ​សេនា បាន​មានប្រសាសន៍ថា ដោយសារ​មាន​ទំនុកចិត្ត​ព​រាជរដ្ឋាភិបាល បានប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ជា​អ្នកដឹកនាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ដែល​សមិទ្ធផល​នេះ មានការ​លេចធ្លោ​ខ្លាំងក្លា​ណាស់ ដែល​តាមរយៈ​បង្ក្រាប​ធ្វើឱ្យ​មានការ​ធូរស្បើយ ទាំងអស់ នៅ​ទូទាំងប្រទេស ទាំង​ការកាប់​ព្រៃឈើ មានការ​ដ៏​គគ្រឹកគគ្រេង​ពីមុន ត្រូវបាន​ធូរស្បើយ ប៉ុន្តែ​ក៏​នៅ​មិនទាន់​អស់​ដែរ​។

​បើតាម​ប្រសាសន៍​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ គឺ​នៅមាន​មួយចំនួនទៀត ដែល​ចូលទៅ​កាប់​យ៉ាង​ស្ងាត់ស្ងៀម ដែល​ប្រើប្រាស់​នូវ​ឧបករណ៍​ទំនើប មានដូចជា រណារយន្ត​ដែល​គេច​ពី​សមត្ថកិច្ច​យើង ដែល​ចេញ​ម្តង​បន្តិច ដើម្បី​គេច​ពី​កម្លាំង​សមត្ថកិច្ច​យើង​។ ដូច្នេះ​កម្លាំង​យើង ត្រូវតែ​ចែករំលែក​តាម​ឱ្យ​ជាប់​មិនត្រូវ​នៅតែ​លើផ្លូវ​នាំចេញ គឺ​នៅតាម​ក្បែរ​ព្រៃ ដើម្បី​ដែល​ចូលទៅ​កាប់​ត្រូវតែ​តាម​ឱ្យ​ជាប់ ក្នុងការ​បង្ក្រាប​មួយ​ការពារ​ធនធានធម្មជាតិ ជា​សម្បត្តិ​ដ៏​សំខាន់​របស់​ជាតិ ដ៏​មាន​ប្រសិទ្ធភាព​កន្លងមក ៕​

ដោយ៖កូឡាប

×