Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​វ៉ៃ​ប្រពន្ធ ហើយ​អូស​ឡើងលើ​ផ្ទះ បណ្តាល​ឲ្យ​ធ្លាក់​ស្លាប់ នៅ​ស្រុក​សំពៅ​លូន​

spot_img

បាត់ដំបង ៖ បុរស​ម្នាក់​បាន​យក​កាំបិត​ខ្វាវ​និង​ដំបង​ឫស្សី វ៉ៃ​ទៅលើ​ប្រពន្ធ​រងរបួស​ធ្ងន់ រហូតដល់​ស្លាប់ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ១៤ នៅ​ចំណុច​អូរ​តា​ម៉ុ​ន ក្រុមទី​៩ ភូមិ​គំនរ​បេង ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។ បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហ៊ឺ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​បណ្តោះអាសន្ន​ចំណុចកើតហេតុ​ខាងលើ មុខរបរ​កម្មករ​។ ចំណែក​ប្រពន្ធ ដែល​ស្លាប់ ឈ្មោះ ជ្រុ​ន ហ៊​ន អាយុ​៤២​ឆ្នាំ​។ ជនសង្ស័យ​បាន​យក​កាំបិត​ខ្វាវ​មាន​ដង​ឫស្សី វ៉ៃ​ប្រពន្ធ និង​បាន​ចាប់​អូសទាញ​ឡើងទៅ​លើផ្ទះ បណ្តាល​ឲ្យ​ធ្លាក់​ពីលើផ្ទះ និង បាន​បន្តម​កកាប់​ខ្សែ​អង្រឹង​ចង​ជនរងគ្រោះ​។ ក្រោយពេល​ហេតុ​កើត​រួច ជនរងគ្រោះ​ជា​ប្រពន្ធ​ដែលមាន​របួស​ធ្ងន់ធ្ងរ ពុំបាន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ទេ គឺ​សម្រាក​ព្យាបាល​នៅផ្ទះ លុះដល់​ម៉ោង​ប្រហែល​១​យប់ ឈានចូល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​។​

​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅតាម​នីតិវិធី ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×