ប្រសិនអ្នកធ្លាប់ចង់មានអារម្មណ៍ដូចជាតួអង្កនៅក្នុងរឿងភាគ Kong Fu ចិន នោះអ្នកចាំបាច់ត្រូវធ្វើដំណើរឆ្ងាយ ទៅកាន់ខេត្ត Fujian ដើម្បីបានទទួលបទពិសោធន៍ហោះលើនៅលើលំហអាកាសដ៏រីករាយ។
ភាពទាក់ទាញប្លែកពីគេថ្មីនេះ នៅក្នុងខេត្ត Fujian ស្ថិតភាគអាគ្នេយ៍នៃប្រទេសចិន គឺជាកន្លែងដែលភ្ញៀវទេសចរ អាចបំពេញចំណង់ចំណូលចិត្តនៃការហោះហើរ ដូចតួអង្គកាប់ដាវក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រ។
ភ្ញៀវទេសចរដែលអាចស្លៀកសម្លៀកបំពាក់ដូចក្នុងតួអង្គក្នុងរឿង ឬ ក៏ជាសម្លៀកបំពាក់ផ្ទាល់ខ្លួន ត្រូវបានណែនាំឲ្យប្រើប្រព័ន្ធខ្សែរ៉កនិងឧបករណ៍ការពារដូចគ្នាទៅនឹងល្ខោន ដែលត្រូវបានប្រើនៅក្នុងខ្សែភាពយន្តក្បាច់គុនយ៉ាងដូច្នេះដែរ ដើម្បីជួយតួអង្គឲ្យហោះឡើងទៅលើអាកាស។
ដើម្បីបង្កើនឥទ្ធិពល និងភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍បរិសុទ្ធ នៃឈុតឆាកទាំងនេះ នោះគេបានដាក់ទីតាំងនេះនៅក្នុងកន្លែងធម្មជាតិដ៏ស្រស់ស្អាត ដែលមានទឹកជ្រោះគួរឲ្យចង់គយគន់បំផុត។
បន្ទាប់ពីឃ្លីបនៃឈុតហោះហើរដូចទេពអប្សរនេះ ត្រូវបានបង្ហោះចែករំលែកលើបណ្តាញសង្គមរួចមកវាបានទាក់ទាញការទស្សនារាប់លានដង។ ប្រហែលនេះគឺជាកន្លែងគួរឲ្យទាក់ទាញ និងឈប់សំចតចុងក្រោយ នៅឯរមណីយដ្ឋានទេសចរណ៍នៅក្នុងស្រុក Yoxi ខេត្ត Fujian ៕ ដោយ៖ លឹម ហុង