Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាក្រក់​មែន​! ស្ត្រី​ម្នាក់​ត្រូវ​ក្រុមហ៊ុន​បង្ខំ​ឲ្យ​បរិភោគ​កំពូល «​អាហារ​ហិ​រសញ្ញា​ក្បាល​ខ្មោច​» ស្ទើរ​ស្លាប់​និង​បណ្តេញ​ចេញពី​ការងារ​ថែមទៀត ព្រោះតែ​….

​ស្ត្រី​ម្នាក់​ពុំ​ត្រឹមតែ​រង​ការឈឺ​ចុកចាប់ និង​ទុក្ខវេទនា​ស្ទើរ​ស្លាប់​នោះទេ គឺ​ថែមទាំង​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ទៀតផង បន្ទាប់ពី​ក្រុមហ៊ុន​របស់​នាង​បាន​បង្ខំ​ឲ្យ​ហូប​អាហារ​ហិ​រ​ខ្លាំង​បំផុត ដែលជា​ការដាក់ទណ្ឌកម្ម ដោយសារ​នាង​ខកខាន​មិនបាន​បំពេញ​តាម​កូតា​របស់​នាង​ដែល​ពួកគេ​ចោទថា​នាង​មិន “​អនុលោម​តាម​វប្បធម៌​សាជីវកម្ម​” របស់​ពួកគេ​ទេ​។​

​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ចំណោម​និ​យោ​ជិ​ក ៧ នាក់ នៅ​ក្រុមហ៊ុន​មួយ​ក្នុង​ទីក្រុង​ស៊ី​ឈួន នៃ​ឆេង​ឌូ ដែល​ត្រូវបាន​បង្ខំ​ឱ្យ​ញ៉ាំ​អាហារ​ហិ​រ​ខ្លាំង​បំផុត ព្រោះ​ទាំងនោះ​មិនបាន​បំពេញ​តាម​កូតា​របស់​ពួកគេ​។ អាហារសម្រន់​នេះ​មាន​ឈ្មោះថា “​ដំបង​ហឹរ​ផ្តាច់​សង្ខា​” (辣辣条) ។

​បន្ទាប់ពី​ញ៉ាំ​អាហារសម្រន់​នោះ​រួច ពួកគេ​ពីរ​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ស្ត្រី​ម្នាក់​បាន​និយាយថា នាង​ពិតជា​ឈឺ​ចុកចាប់​ខ្លាំងណាស់ ដែល​រហូត​ដួលសន្លប់ ហើយ​ត្រូវយក​ចេញពី​ការិយាល័យ​។ អ្វីដែល​ធ្វើឱ្យ​វា​កាន់តែ​អាក្រក់​នោះ គឺថា​នាង​ទើបតែ​ចាប់ផ្តើម​មាន​រដូវ​ទៀតផង​។​

​នៅ​មន្ទីរពេទ្យ គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា នាង​មានការ​រមួលក្រពើ និង​រលាក​ក្រពះ​ធ្ងន់ធ្ងរ​។​

​បន្ទាប់ពី​ការឈឺចាប់ និង​ទុក្ខវេទនា​ទាំងអស់នេះ ស្ត្រី​រងគ្រោះ​ក៏​ក្រុមហ៊ុន​បាន​បដិសេធ​មិន​ផ្តល់​សំណង​ដល់​គាត់​នោះទេ ហើយ​គ្រាន់តែ​ចេញថ្លៃ​ព្យាបាល​របស់​នាង​ប៉ុណ្ណោះ​។ ទោះយ៉ាងណា​នៅពេល​នាង​ត្រឡប់មក​ធ្វើការ​វិញ នាង​ត្រូវបាន​គេ​ជូនដំណឹង​ថា នាង​ត្រូវបាន​គេ​បញ្ឈប់​ពី​ការងារ​របស់​នាង​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុមហ៊ុន​មួយចំនួន​នៅក្នុង​ប្រទេស​ចិន បានដាក់​ទណ្ឌកម្ម​និ​យោ​ជិ​ក​របស់​ពួកគេ ដោយ​ធ្វើឱ្យ​ពួកគេ​បរិភោគ​អាហារ​មិនល្អ​គ្រប់​ប្រភេទ​៕ ដោយ​៖ លឹម ហុង​

×