Saturday, January 22, 2022

រង​របួសធ្ងន់​ម្នាក់ ដោយ​រថយន្ត​កាមរី បុក​គោយន្ត​កន្ត្រៃ​ដាច់​ម៉ាស៊ីន​

បន្ទាយមានជ័យ ៖ រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី ច្រាសទិស​និង​គោយន្ត​កន្ត្រៃ​បាន​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះគោយន្ត​កន្ត្រៃ​ម្នាក់​រងរបួស​ធ្ងន់​។​

ហេតុការណ៍​កើតឡើង​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០​ខែ​កម​រា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥៦ ចំណុច​ភូមិ ថ្ម​ដែកកេះ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។

មន្ត្រី​មូលដ្ឋាន​កង​រាជ​អាវុធ​ស្រុក​ថ្មពួក​បានឲ្យដឹងថា ៖ ជនរងគ្រោះ​មានឈ្មោះ​រ៉េត សុភឿន ស្រី អាយុ ២៨​ឆ្នាំ​រស់នៅ​ភូមិ​ស៊ី​លៀម ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តមានជ័យ ជា​អ្នក​រួម​ដំណើរ​លើ​គោយន្ត​។​

នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​យន្ត​ម៉ាក​កាមរី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២C ២៣៩៧ បើកបរ​ដោយ​ឈ្មោះ ណេង សុខ​ម៉េង ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ ភូមិ​ថ្នល់កែង ឃុំ​អន្លង​វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ មក​ពី​ជើង​មក​ត្បូង ។​

លុះ​មកដល់​កន្លែងកើតហេតុ ក៏​ជ្រុល​ចូល​គន្លង​ផ្លូវ​ខាងឆ្វេង ខណ​:​ពេលនោះ​មាន​គោយន្ត​កន្ត្រៃ ១​គ្រឿង​បើកបរ​ដោយ​ឈ្មោះ រ៉េត រ​ត្ន ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​ស៊ី​លៀម​ឃុំ​គោក​មន​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តមានជ័យ​បើក​ពី​ត្បូង​ទៅ​ជើង​ដែរ ។​

រថយន្ត​កាមរី និង​គោយន្ត​បាន​បុក​របើក​ជ្រុះ​ខ្ទេច​ក្បាល​គោយន្ត បណ្តាល​ឲ្យ​អ្នករួមដំណើរ ឈ្មោះ​រ៉េត សុភឿន​រង របួសធ្ងន់​ចំ​ដើមទ្រូង​ធ្លាក់​ពីលើ​គោយន្ត​៕ ដោយ ៖ បន្ទាយ​