Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រៀវ​ជំនួស​! បុរស​ម្នាក់​មិនដឹង​មាន​បញ្ហា​អ្វី មក​ដេក​ធ្វើ Yoga កណ្តាលផ្លូវ​ឡាន​បើក​លឿនៗ​ខ្វែងខ្វាត់ ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​សោះឡើយ (​វីដេអូ​)

spot_img

​វីដេអូ​ឃ្លី​ប​ថ្មី​មួយ ដែល​ត្រូវបាន​ចែករំលែក​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Samson Singh Nejar បានបង្ហាញ​បុរស​ម្នាក់​អត់​ពាក់អាវ និង​ស្បែកជើង ដោយ​គ្រាន់តែ​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ បាន​កំពុង​ដេក​នៅលើ​កណ្តាល​ទ្រូងផ្លូវ ខណៈ​ធ្វើ​លំ​ហាត់ Yoga ខ្លីៗ ដែល​ធ្វើ​ឲ្យ​ដំណើរ​គ្រប់គ្នា​ព្រួយបារម្ភ​ពី​សុវត្ថិភាព​គាត់​ជាខ្លាំង​។​

​ម្ចាស់​គណនី​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀតថា នេះ​ជា​ផ្លូវ​ហាយវ៉េ​ដ៏​មមាញឹក​មួយ ដែលមាន​រថយន្ត​បើក​ឆ្លងកាត់​ប្រកិតៗ នឹង​ខ្លួន​បុរស​រូបនេះ​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត​។ ប៉ុន្តែ ទោះយ៉ាងណា គាត់​នៅតែ​បន្តធ្វើ Yoga ដោយ​ពុំ​ខ្វល់​ពី​គ្រោះថ្នាក់ ត្រូវ​រថយន្តបុក​ស្លាប់​នោះឡើយ​។​

​ក្រោយ​ឃើញបែបនេះ អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ភាគច្រើន បានខ​មិន​ដោយនិយាយ​បែបនេះ​ថា បុរស​រូបនេះ​អាចមាន​សតិ​មិនល្អ ឬ អាច​បើ​មិន​ស្រវឹងស្រា ក៏​រង​ទទួល​ពី​ឥទ្ធិពល​គ្រឿងញៀន​តែម្តង​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​ផងដែរ ម្ចាស់​គណនី​ខាងលើ ពុំបាន​បញ្ជាក់​ទីកន្លែង​ឲ្យ​ដឹង​នោះទេ តែ​គេ​បាន​ប៉ាន់​ស្មានថា ទិដ្ឋភាព​នេះ​អាច​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ តោះ​! កុំ​ឲ្យ​ខាត​ពេល​យូរ សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់គ្នា​៕ ដោយ​៖ លឹម ហុង​


spot_img
×