Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទៀតហើយ​! ស្ទីល Copy យក​ជង្គង់​សង្កត់ក​ដូច​ករណី George Floyd បានកើត​ឡើង​នៅ​អង់គ្លេស កំពុង​បង្ក​រលក​កំហឹង​ផ្ទុះ​កក្រើក​ជាថ្មី (​វីដេអូ​)

spot_img

​មន្ត្រីប៉ូលិស​ម្នាក់​នៅក្នុង Islington ទីក្រុង​ឡុង​ដ៍ ត្រូវបាន​ព្យួរ​ពី​ការងារ និង​ម្នាក់ទៀត ត្រូវ​ដក​ចោល បន្ទាប់ពី​វីដេអូ​ដ៏​ព្រៃផ្សៃ​មួយ បានបង្ហាញ​ប៉ូលិស​ទាំង​ពីរបាន​យក​ជង្គង់​សង្កត់ក​បុរស​ម្នាក់ ដែល​បង្ក​រលក​កំហឹង​ខ្លាំងក្លា​ជាថ្មី​នៅលើ​បណ្តាញ​សង្គម​។​

​តាមរយៈ​វីដេអូ បាន​បង្ហោះ​មន្ត្រី​រង​ការចោទប្រកាន់​ទាំងពីរ បាន​បង្ក្រាប​ទៅលើ​បុរស​ស្បែក​ខ្មៅ​ម្នាក់​អាយុ ៤៥ ឆ្នាំ ដែល​គេ​ជឿថា​កំពុងកាន់​កាំបិត​នៅក្នុង​ដៃ នៅ​ទីសាធារណៈ ត្រូវបាន​គេ​មើលឃើញថា ជា​ទម្រង់​ដូចគ្នា (Copy) ទៅនឹង​ការបង្ក្រាប​យ៉ាង​សាហាវព្រៃផ្សៃ​ទៅលើ​បុរស​ឈ្មោះ George Floyd រហូត​ដាច់ខ្យល់​ស្លាប់ ដែល​បាន​កើតឡើង​កាលពី​២​ខែ​មុននេះ បង្ក​ឲ្យ​ផ្ទុះ​កំហឹង​ទូទាំង​ពិភពលោក​។​

​នៅក្នុង​វីដេអូ​ដដែល គេ​ក៏​បានឮ​បុរសរងគ្រោះ ដែល​កំពុង​ដេក​ដួល​នៅលើ​ដី ក្រោម​ការគ្រប់គ្រង​រប​ស់​ប៉ូលិស​ទាំងពីរ បាន​ស្រែក​ឡើង​ថា «​ដក​ជង្គង់​ចេញពី​ក​ខ្ញុំ​ទៅៗ​!!»​។​

​ទោះយ៉ាងណា នៅ​ទីបំផុត គាត់​ត្រូវបាន​ដោះលែង​ពី​ជង្គង់ និង​ក្រោក​អង្គុយ​និយាយ​ហេតុផល​ខុសត្រូវ ជាមួយ​មន្ត្រី​ម្នាក់ ខណៈ​មន្ត្រី​ម្នាក់ទៀត​ដែល​បាន​យក​ជង្គង់​សង្កត់ក​គាត់ ត្រូវ​ប្រឈមមុខ​នឹង​អ្នកដំណើរ ដែល​ចូល​មកជួយ​អន្តរាគមន៍​។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់ បានចាប់ផ្តើម​ប្រឈមមុខ​នឹង​ពួក​មន្ត្រី​ទាំងពីរ ដោយបាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ថា គាត់​នឹងត្រូវ​បានសម្លាប់ ដូច​ទៅនឹង​ករណី​របស់ George Floyd អ៊ីចឹង ណា​លោក​!»​។​

​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ទូរទស្សន៍ BBC សាក្សី​ទាំង​នោះបាន​បន្ថែមថា​៖ «​ប្រសិនបើ​គ្មាន​ហ្វូងមនុស្ស​បានឃើញ និង​ថត​ហេតុការណ៍​នេះ​ទេ នោះ​ប៉ូលិស​ទាំងពីរ​នឹង​អាចធ្វើ​ឲ្យ​បុរស​ម្នាក់នេះ​ថប់ដង្ហើម ឬ អាច​បាក់ក​ក៏​អាច​ថា​បាន​»​។​

​យោងតាម​ស្នងការរង​ប៉ូលិស លោក Sir Steve House បាន​ឲ្យ​ដឹងថា បច្ចេកទេស​នៃ​ការ​លុតជង្គង់ និង​គៀ​បក​របស់​នរណាម្នាក់ មិន​ត្រូវបាន​បង្រៀន​នៅក្នុង​ការបណ្តុះបណ្តាល​ប៉ូលិស​នោះទេ​។​

​ជា​លទ្ធផល មន្ត្រី​ម្នាក់​ត្រូវបាន​ព្យួរ​ពី​ការងារ ហើយ​មន្ត្រី​ម្នាក់ទៀត​ត្រូវបាន​ដកចេញ​ពី​កាតព្វកិច្ច​ប្រតិបត្តិការ ប៉ុន្តែ មិនត្រូវ​បាន​ផ្អាក​នៅពេលនេះ​ទេ ដោយ​ការសម្រេចចិត្ត​នេះ​នឹង​ត្រូវបាន​ពិនិត្យឡើងវិញ​៕ ដោយ​៖ លឹម ហុង​

spot_img
×