Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំជួលចិត្ត​! ប៉ាៗ​ទៅណា​? នឹក​ប៉ាៗ​អត់​? ស្រាប់តែ​គាត់​ឆ្លើយថា ប៉ាៗ​ទៅ​អាមេរិក​បាត់​ហើយ ពេល​អូន​ធំ​ទ្បើង ប៉ាៗ មកជួប​អូន​វិញ​ហើយ តែ​តាមពិត​ប៉ាៗ​លាចាក​លោក​ហើយ ដោយសារតែ​

spot_img

​ភ្នំពេញ​៖ ម្សិលមិញ​នេះ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ គេ​បាន​ប្រទះឃើញ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Marie Crilyn បាន​បង្ហោះ​សារ​ដ៏​រំជួលចិត្ត ជាពិសេស​រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ក្មេងប្រុស​ស្រី​តូចៗ​២​នាក់​ជា​បងប្អូន​នឹង​គ្នា ឱបថើប​ធាតុ​ឪពុក​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ពុំ​ដឹងថា​ជា​អ្វី ឃើញ​ហើយ​ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំ​ជាប់​នោះទេ​។​

​នេះ​បើតាម​គណនី​ខាងលើ ដែល​ប្រហែល​ត្រូវ​ប្អូនស្រី​បង្កើត ឬ​ជា​ប្អូនថ្លៃ បាន​សរសេរ​រៀបរាប់​បែបនេះ​ថា​៖ «“.​អូន​ត្តី​ប៉ាៗ​ទៅណា​? នឹក​ប៉ាៗ​អត់​? .​ប៉ាៗ​ទៅ​អាមេរិក​បាត់​ហើយ ពេល​អូន​ធំ​ទ្បើង ប៉ាៗ​មកជួប​អូន​វិញ​ហើយ ហឹម​. តែ​តាម​ការពិត​ប៉ាៗ​លាចាក​លោក​ហើយ គាត់​ទៅបាន​សុខ​ហើយ ដោយសារតែ អា​ទ្បាន​ធំៗ​វា​បើក​ព្រហើន តែ​មិន​អី​ទេ​ទោះ​គ្មាន​អ្នក​រាប់​អូន ក៏​នៅមាន​ម៉ាក់ មាន​បង មាន​អ៊ំៗ​ជាច្រើន​ស្រ​ទ្បា​ញ់ និង​ថ្នាក់ថ្នម​អូន ខំរៀន​ណា​អូន កុំ​ឲ្យ​មាន​អ្នក​ដៀល​ទៀត​”» ។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​សារ និង​រូបភាព​ទាំងនេះ​រួច ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បង្ហាញ​អារម្មណ៍​ក្តុកក្តួល​យ៉ាងខ្លាំង ដោយ​ក្នុងនោះ អ្នកខ្លះ​ឃើញ​ទប់ទឹក​ភ្នែក​អត់​ជាប់​ទេ ចំពោះ​សំណេរ​ដ៏​ចាក់​ដោត​អារម្មណ៍​មួយ​នេះ​៕ ដោយ​៖ លឹម ហុង​


spot_img
×