Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្លុតចិត្ត​! ធ្លាប់មាន​រូបឆោម​ស្រស់​ដូច​ផ្កា ពេលនេះ​មិន​នឹកស្មានថា​នាង​ស្រាប់តែ​ធ្លាក់​ក្នុង​សភាព​បែបនេះ ដោយសារតែ​….

spot_img

​ភ្នំពេញ​៖ នារី​ម្នាក់​ដែលមាន​រូបឆោម​ស្រស់ស្អាត​ដូច​ផ្កា ដែល​ប្រិយមិត្ត​មួយចំនួន​ប្រហែល​ក៏​ជា​ធ្លាប់​ហ្វេ​នៗ​របស់​នាង​ផង​នោះ ឥឡូវនេះ នាង​បាន​ធ្លាក់ខ្លួន​ស្ថិតក្នុង​ស​ភាពជា​មនុស្ស​កំពុង​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង ដោយបាន​ចាក​ចេញពីផ្ទះ​ធ្លាយ​រហូត​ទៅដល់​ប៉ោយប៉ែត ទាំង​ពុំមាន​លុយកាក់​ជាប់​នឹង​ខ្លួន ដែល​ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​ដល់​រូបនាង​ជាខ្លាំង​។ ប៉ុន្តែ ជុំវិញ​រឿងរ៉ាវ​របស់​នាង យើង​ក៏​ពុំ​អាច​ដឹងបាន​នោះទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ជំទាវ​យ៉ា តូច កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​បង្ហោះ​រូប​ជា​ភាព​អតីតកាល​របស់​នាង និង​សរសេរ​រៀបរាប់​ឲ្យ​បងប្អូន​មហាជន​បាន​ជ្រាបថា​៖ «​ជំងឺ​អ្វី​ផ្សេង​អាច​ព្យាបាល​ជា ប៉ុន្ដែ​ជំងឺផ្លូវចិត្ត ជំងឺ​បាក់​ទឹកចិត្ត ពិបាក​ព្យាបាល​ណាស់ វា​អាច​សម្លាប់​មនុស្ស​ទាំងរ​ស់​ដោយ​មិនដឹង​ខ្លួន​បងស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់ខ្ញុំ​បាត់​ទៅណា​ហើយ ហេតុ​អី​បង​ទៅជា​បែប​នឹង​ខ្ញុំ​បាន​ប្រាប់​បង​ម្ដង​ហើយ ម្ដងទៀត ថា​ផ្លូវ​ដែល​បង​កំពុង​ដើរ​មិនល្អ​ទេ មិច​បាន​បង​មិន​ស្ដាប់​ខ្ញុំ​ចឹ​ង​ឃើញ​អត់​លទ្ធផល​ចុងក្រោយ ជីវិត​បង​គឺ​បែបនេះ​ខ្ញុំ​ដឹងថា​បង​បាក់​ទឹកចិត្ត បង​មាន​បញ្ហា​ច្រើន ក៏ប៉ុន្ដែ​បង​មិនគួរ​យក​ផ្លូវ​ឆ្កួត​ឡប់​នឹង​មក​បំបាត់ទុក្ខ​ទេ​បង​ចាំបាន​អត់ ខ្ញុំ​ធ្លាប់​ប្រាប់​បង​ថា​មិច​?

​ទោះ​បង​នៅ​ចំណុច​ណា បង​ទៅជា​អ្វី បង​ពិបាក​ខ្លាំង​ប៉ុណ្ណា ទោះ​លែងមាន​អ្នកណា​ត្រូវ​ការបង តែ​នៅមាន​ខ្ញុំ សម្រាប់​ខ្ញុំ​នៅតែ​ស្រឡាញ់​រាប់អាន​បង នៅតែ​ជួយ​បង មើលថែ​បង​រហូត​ខ្ញុំ​សង្ឃឹមថា​ពួកយើង​នឹង​វិល​មកជា​បងប្អូន​ល្អ ហើយ​បង​នឹង​ប្រែជា​បងស្រី​ដែល​គួរ​ឲ្យ​គោរព ស្រឡាញ់​របស់ខ្ញុំ​មកវិញ Ah Lin»​។​

​ដោយឡែក​នៅថ្ងៃនេះ (​ទី​២២ ខែកក្កដា​) ម្ចាស់​គណនី​ខាងលើ​ក៏បាន​ប្រាប់​ឲ្យ​ដឹងថា​៖ នារី​មាន​វិបត្តិ​ខាងលើ បានមក​ដល់ផ្ទះ​របស់​នាង​ហើយៗ នាង​ក៏​សូម​អរគុណ​ដល់​បង​ម្នាក់​ឈ្មោះ Vichet Hoy Wan Chha Suos Virak និង​សមត្ថកិច្ច​នៅ​ប៉ោយប៉ែត ដែល​បាន​ជួយ​មើលថែ​គាត់ និង​បាន​ផ្ដល់ដំណឹង​ដល់​រូបនាង​៕ ដោយ​៖ លឹម ហុង​


spot_img
×