ស្ត្រីជាកូនស្រីម្នាក់ រស់នៅក្នុងទីក្រុងហុងកុង ត្រូវបានចោទប្រកាន់ «ខូចគ្នាជាមួយសាច់ឈាមខ្លួនឯង» បានប្រាប់តុលាការថា នាងបានរួមភេទជាមួយឪពុករបស់នាង ដើម្បីគាត់នឹងមិនរៀបការជាមួយអ្នកថ្មី ។
South China Morning Post រាយការណ៍ថា ស្ត្រីអាយុ ២៦ ឆ្នាំ ពុំត្រូវបានបញ្ជាក់ឈ្មោះនោះ បានមានសម្ព័ន្ធផ្លូវភេទជាមួយឪពុកអាយុ ៥៨ ឆ្នាំ ក្នុងកំឡុងពេល ២ ដង ក្នុងឆ្នាំ ២០០៩ នៅពេលនាងមានអាយុ ២៩ ឆ្នាំ ។
អ្នកច្បាប់របស់នាងដែលដកស្រង់របាយការណ៍ផ្លូវចិត្ត បាននិយាយថា នាង «បូជា» ខ្លួនប្រាណជូនឪពុករបស់នាង ដោយសារតែអស់សង្ឃឹមខ្លាំង នៅពេលឪពុកចង់រៀបការជាមួយស្រីថ្មីរបស់គាត់ ។
ឪពុកដែលក៏ត្រូវបានចោទប្រកាន់រួមភេទជាមួយសាច់ឈាមឯងបែបនេះ បាននិយាយថា គាត់មានអារម្មណ៍មិនសប្បាយចិត្ត ហើយកូនស្រីក៏បានមកលួងលោម និងឱបថើបគាត់ ដែលជាហេតុ ធ្វើឲ្យកើតមានទំនាក់ទំនងផ្លូវភេទតែម្តងទៅ ។
គេហទំព័រ HK01 បានរាយការណ៍ថា ឪពុក និងកូនស្រីនេះ បានបន្តមាន «អីៗ» នឹងគ្នាពីឆ្នាំ ២០០៩ ដោយមានការយល់ព្រមគ្នាទាំងសងខាង ។
ទោះយ៉ាងណា រឿងនេះត្រូវបានបែកធ្លាយ ដឹងដល់ប្អូន/កូនប្រុសរបស់ពួកគេ ឈានទៅរាយការណ៍ដល់ប៉ូលីស ។ ជាលទ្ធផល ទាំងឪពុក និងកូនស្រី ដែលទទួលស្គាល់ពីទង្វើមិនគួរគប្បីរបស់ពួកខ្លួន នៅចំពោះមុខប៉ូលីស ត្រូវបានកាត់ទោសនៅថ្ងៃទី១២ ខែមិថុនា ៕ ចន្ទី