Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្សត់​ណាស់​! ឃើញ​ជួយ​ទិញ​គាត់​ផង​! កូនប្រុស​អាយុ ៩ ឆ្នាំ រុញ​ម្តាយ​ងងឹតភ្នែក ខ្វិន​ជើង​ទាំងពីរ តាម​រទេះ​លក់​ត្រកួន ស្លឹកគ្រៃ​បន្តិចបន្តួច ដើម្បី​យកលុយ​ទិញ​បាយ​ហូប​

spot_img

​ភ្នំពេញ ៖ ជីវិត​ដ៏​កម្សត់​របស់​ក្មេងប្រុស​ម្នាក់ ដែល​ទើប​តែមាន​អាយុ ៩ ឆ្នាំ បាន​ខិតខំ​តស៊ូ​រុញ​ម្តាយ​ជា​ជនពិការ​តាម​រទេះ លក់​ត្រកួន និង​ស្លឹកគ្រៃ​បន្តិចបន្តួច ដើម្បី​បាន​ប្រាក់​ទិញ​បាយ​ហូប គ្រាន់តែ​សម្រាប់​ជីវិតរ​ស់បាន​មួយថ្ងៃ​ទៅមួយថ្ងៃ បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ក្រោយពី​បាន​គេ​រូបភាព​ចែករំលែក​ប៉ុន្មាន​សន្លឹក​នេះ​។​

​ក្នុងនោះដែរ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sovannarith Chorn បាន​បង្ហោះ​សរសេរ​រៀបរាប់​ទាំង​ក្តី​អាណិតអាសូរ​យ៉ាង​ដូច្នេះ​ថា​៖ «​ហ៊ឺ​! ជីវិត​អើយ អី​ក៏​លំបាក​ម្ល៉េះ កូន​អាយុ ៩​ឆ្នាំ រុញ​ម្តាយ​ងងឹតភ្នែក ខ្វិន​ជើង​ទាំងពីរ​ទៀត​តាម​រទេះ ដើរ​លក់​ត្រកួន​បួន​ប្រាំ​ដុំ ស្លឹកគ្រៃ​ពីរ​ដុំ ដើម្បី​ទិញ​អង្ករ ហូប​។ អាណិត​ខ្លោចចិត្ត​ខ្ញុំ បាន​ត្រឹម​ជួយ​ទិញ និង​ផ្តល់​ថវិកា​តិចតួច​ប៉ុណ្ណោះ​។ បើ​ឃើញ​គាត់​នៅ​សៀមរាប​សូមជួយ​ទិញ​គាត់​ផង​»​។​

​យ៉ាងណាមិញ ក្រោយពី​បានឃើញ​ទិដ្ឋភាព​ដ៏​លំបាក​វេទនា​នេះ ក្រៅពី​សម្តែង​នូវ​ក្តី​អាណិតអាសូរ បងប្អូន​អ្នក​ប្រើ​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ ក៏បាន​សួររក​ទីកន្លែង​ស្នាក់នៅ ដើម្បី​ជួយ​ឧ​ត្ថ​ម្ភ​ដល់​ម្តាយកូន​ទាំងពីរ​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×