Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​មូលហេតុ​ហើយ​! តារាចម្រៀង G-Devith សម្រេចចិត្ត​សាង​ភ្នួ​ស​ចាប់ពីពេលនេះ​តទៅ តាមពិត​ដោយសារ​រឿងនេះ​សោះ​…. (​វីដេអូ​)

​ភ្នំពេញ​៖ រឿងរ៉ាវ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍ របស់​តារាចម្រៀង ងួន ចាន់​ដេ​វិត (G-Devith) និង​កញ្ញា ទេព បូ​ព្រឹក្ស ជា​គូស្នេហ៍ នៅ​មិនទាន់​ស្ងប់ស្ងាត់​ពី​ការតាមដាន​របស់​មហា​ជន និង​ក៏ដូចជា​អ្នក​គាំទ្រអ្នកទាំងពីរ​នៅឡើយ ។​

​ជាការ​ពិតណាស់ រឿងរ៉ាវ​របស់​អ្នក​ទាំងពីរ ស្រាប់តែ​បាន​ផ្ទុះឡើង បន្ទាប់ពី​លោក ចាន់ ដេ​វិត និង ទេព បូ​ព្រឹក្ស ដែល​មួយរយៈ​ចុងក្រោយ​នេះ តែង​បង្ហាញ​ពី​ការប្រើប្រាស់​សម្ភារៈ​ថ្លៃៗ ទិញ​គ្រឿងអលង្ការ​ច្រើន​ម៉ូតូ​តម្លៃ​រាប់ម៉ឺន​ដុល្លារ និង​ជាពិសេស​គឺ​រថយន្ត​សេរី​ទំនើប ROLLS ROYCE GHOST ដែល​លោក ចាន់​ដេវីដ​ទិញ​ជូន ទេព បូ​ព្រឹ​ក្យ ជាហេតុ​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ហាក់​មានចិត្ត​ច្រណែន នាំគ្នា​រិះគន់​មិនចេះចប់​មិនចេះហើយ ក្នុងនោះ​ដូចជា​មើលងាយ​ទៅលើ​អ្នក​ទាំងពីរ​ថា «​ឡាន​បង់​រំ​លោះ ជីវិត​តារា​ចឹ​ង​»​។​

​យ៉ាងណាមិញ ដោយសារតែ​អត់ទ្រាំ នឹង​ពាក្យ​គេ​រិះគន់​ទាំងអស់នេះ កាលពី​ម្សិលមិញ​នេះ កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ចេញមុខ​ទម្លាយ​ឲ្យ​អ្នក​ទាំងអស់​នោះបាន​ភ្លឺភ្នែក​ផងដែរ ពី​ប្រាក់ចំណូល​ខែ​រូបនាង​រកបាន​ក្នុង​១​ខែៗ ពិតជា​មិនធម្មតា​នោះទេ​។​

​ដោយឡែក នៅថ្ងៃនេះ (​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០) តារាចម្រៀង​រ៉េ​ប​រូបនេះ បានធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​ទ្រ​គ្រប់គ្នា ខណៈ​ឃើញ​លោក​ស្រាប់តែ​កោស​ក់ និង​បួស​នាគ នៅឯ​វត្ត​មួយ ស្រប​ពេលដែល​គូស្នេហ៍​របស់លោក​កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​ភ្ជាប់​សារ​និយាយ​បែបនេះ​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​នៅ​ហៅ ដេ​វិត ដេ​វិត បាន តែ​ចាប់ពី​ស្អែក​ទៅ គឺ​ត្រូវ​ហៅ លោក​បងហើយ តាម​សំរួល​ណា​បង ធ្វើតាម​អារម្មណ៍​»​។​

​ក្រោយ​ឃើញបែបនេះ មនុស្ស​ជាច្រើន​បានដាក់​ការសង្ស័យថា លោក ងួន ចាន់​ដេវីត ទៅ​សាង​ភ្នួ​ស​នេះ អាច​ដោយសារតែ​លោក​ជួប​នូវ​រឿងរ៉ាវ​មិនចេះ​មិនចេះហើយ​ដែល​បានកើត​ឡើងមក​លើ​រូបលោក ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះហើយ​មើលទៅ​។ ជាក់ស្តែង នៅមុន​ពេល​បួស​ជា​ព្រះសង្ឃ លោក ចាន់​ដេវីត ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​មិន​កាន់​លុយ និង​សូម្បី​ទូរស័ព្ទ បានចេញ​វីដេអូ​លើកចុងក្រោយ បកស្រាយ​ចំពោះ​រឿងនេះ​ឲ្យ​បងប្អូន​មហាជន​បានដឹងថា​៖ «​ដោយសារតែ​មួយរយៈ​ពេល​នេះ ខ្ញុំ​ត្រូវការ ភាពស្ងប់ស្ងាត់ ចង់​រំងាប់​អារម្មណ៍​ខ្លួនឯង និង​ចង់​យល់ដឹង​ពី​វិស័យ​ពុទ្ធសាសនា ខ្ញុំ​សម្រេច​ថា​នឹង​បួស ក្នុង​រយៈពេល​នេះ​តទៅ ដោយ​មិនទាន់​កំណត់​ពេលវេលា​ណាមួយ​ទេ ដែល​ត្រូវ​ត្រឡប់​ទៅវិញ​»​។ លោក​បន្តថាៈ​«​ខ្ញុំ​ក៏​សូម​បិណ្ឌបាត​រាល់​សេចក្តី​ស្អប់ សេចក្តី​ឈ្នានីស​ទាំងឡាយ មិន​ថា​ជា​អ្នកគាំទ្រ មិន​ថា​ជា​អ្នក​ស្អប់ សូម​ទទួល​នូវ​បុណ្យ​កុសល​ដែល​ខ្ញុំ​បាន​សាង​ទាំងអស់គ្នា និង​ក៏​សូម​អហោ​សកម្ម​ផងដែរ​នូវ​រឿងរ៉ាវ​ទាំងឡាយ ដែល​ទាំង​សេចក្តី​ស្អប់ ទាំង​សេចក្តី​ឈ្នានីស ច្រណែន​ទាំង​ប៉ុន្មាន​និង​ការជេរប្រមាថ​ចំពោះ​រូបខ្ញុំ​….»៕ ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

×