Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបណាស់! ដោយក្តីអាណិតជាពន់ពេក ចំពោះក្មេងស្រីអាយុ៥ឆ្នាំ ដែលត្រូវស្ត្រីដៃដល់យកកាំបិតវះមុខយ៉ាងព្រៃផ្សៃ ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន បានឧបត្ថម្ភនូវថវិការហូតដល់ទៅ…

spot_img

យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ «កាកបាទក្រហមកម្ពុជា-Cambodian Red Cross» នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានប្រាប់ឲ្យដឹងថា៖

«កក្រក​ ៖​ ដោយក្តីអាណិតអាសូរ​ចំពោះកុមារី​អាយុ​ ៥ឆ្នាំ​ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយ​កាំបិតឆូតផ្ទៃមុខ​ ក​ ច្រមុះ​ និងដៃ​នោះ​ នៅថ្ងៃព្រហស្បតិ៍​ ទី ២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ជួបសំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ឪពុក​ម្តាយ​ កុមារី​ ឡាស់​ម៉ាវី​ លីយ៉ា​ អាយុ​ ៥ឆ្នាំ ដែលកំពុងព្យាបាលរបួស​នៅមន្ទីរពេទ្យកុមារជាតិ​ ព្រមទាំងផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ គ្រឿងបរិភោគ​ និងសម្ភារប្រេីប្រាស់មួយចំនួន​ ដេីម្បីជួយសម្រាលការលំបាក​ និងការព្យាបាល។

ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីអាណិតអាសូរយ៉ាងពន់ពេក​ចំពោះកុមារី​ដែលទទួលរងគ្រោះដោយស្ត្រីដៃដល់ម្នាក់យកកាំបិតវះមុខ​ដោយសារតែក្មេងៗឈ្លោះគ្នា ហេីយជួបគ្រោះថ្នាក់បែបនេះ​ស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ​ ៨ខែផង។ លោកជំទាវ​ បានលេីកទឹកចិត្ត​ និងផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អដេីម្បីសុខភាពកូនក្នុងផ្ទៃ​ ហេីយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរដល់កុមារី​ លីយ៉ា​ ឆាប់បានជាសះស្បេីយឡេីងវិញ។

លោក​ ញ៉ង់​ វ៉ាន់នី​ និងលោកស្រី​ ហុង​ គឹមលាន​ ត្រូវជាឪពុកម្តាយរបស់កុមារីរងគ្រោះ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ យកចិត្តទុកដាក់​ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ៕»៕​ ដោយ៖ លឹម ហុង

spot_img
×