Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ា ដូ​ណា សូម​ឲ្យ​អ្នកបើក​ឡាន​បុក​ក្មួយ​ស្រី ហើយ​រត់គេច ប្រញាប់​ចូលខ្លួន​មក​ដោះស្រាយ​ភ្លាម កុំ​ឲ្យ​ឆែក​កាមេរ៉ា​ឃើញ​ឡាន​បង្ហោះ​ទាន់​!

spot_img

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាច​ណ៍ គឺជា​បញ្ហា​ដ៏​ចម្បង​មួយ ដែល​កំពុង​កើតមានឡើង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជា​រៀងរាល់ថ្ងៃ និង​កាន់តែ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​គ្រោះថ្នាក់​នេះ​ភាគច្រើន​បាន​កើតឡើង​នៅពេល​យប់ ដោយសារតែ​ការបើកបរ​លឿនៗ​មិន​ប្រយ័ត្ន​។​

​ដោយឡែក កាលពី​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងមក​នារី​ស្រស់ស្អាត​ម្នាក់ ដែល​គេ​ដឹងថា​ជា​ក្មួយ​ស្រី​របស់លោក ម៉ា ដូ​ណា ត្រូវ​រថយន្ត​១​គ្រឿង​បើក​បុក និង​រត់គេច បណ្តាល​ឲ្យ​នាងរង​របួស​ធ្ងន់ធ្ងរ​ដែល​គ្រូពេទ្យ​បញ្ជាក់​ឲ្យ​ដឹងថា ប្រេះ​ថ្លើម និង​ឈាមកក​ក្នុង​ថ្លើម​។​

​សូមបញ្ជាក់ថា ក្មួយ​ស្រី​លោក ម៉ា ដូ​ណា ដែលមាន​ឈ្មោះ រី​យ៉ា ខណៈ​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​រថយន្ត​១​គ្រឿង បើក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ស្ថិតនៅ​ចំណុច​នៅ​ជិត​ស្តុ​ប​សេរីភាព ផ្សារ​ថ្មី​។

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក ម៉ា ដូ​ណា (Madona Cutee) បាន​បង្ហោះ​ឲ្យ​បងប្អូន​បានដឹង និង​ក៏ដូចជា​សារ​ទៅកាន់​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាបន្ទាន់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ម្ចាស់​ឡាន​ដែល​បើក​បុក​យប់មិញ នៅ​ជិត​ស្តុ​ប​សេរីភាព ផ្សារ​ថ្មី បើ​បានឃើញ​ការ​បង្ហោះ​ហើយ ជួ​យមក​ដោះស្រាយ​ផង នៅ​កាល់ម៉ែត​អគារ​ថ្មី​ជាន់​ទី​៣ បន្ទប់ 9315 កុំ​ឲ្យ​ឆែក​កាំ​ម៉ា​រ៉ា​ឃើញ​ឡាន​បង្ហោះ​ទាន់​សូម​ឲ្យ​ឆាប់​ជា​ក្មួយ​»​។​

​បើតាម​ការ​បង្ហោះ​របស់​លោក ម៉ា ដូ​ណា នៅពេលនេះ ក្មួយ​ស្រី​របស់លោក​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉េ​ត ដោយ​ត្រូវធ្វើ​ការវះកាត់ សម្រាប់​របួស​ប្រេះ​ថ្លើម និង​ឈាមកក​ក្នុង​ថើ្ល​ម​៕ ដោយ​៖ លឹម ហុង​

spot_img
×