Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​លោកយាយ​! វ័យ​៨២​ឆ្នាំ​ហើយ តែ​ពិតជា​ខ្លាំង អាច​ប្រយុទ្ធ​តតាំង​នឹង​ខ្លាឃ្មុំ​១​ក្បាល​នេះ ហើយ​លទ្ធផល​អ្នកចាញ់​រត់ រីឯ​អ្នកឈ្នះ​ដេរ​… (​វីដេអូ​)

spot_img

​ស្ត្រី​ជនជាតិ​ជប៉ុន​អាយុ ៨២ ឆ្នាំ ត្រូវបាន​អ្នកប្រើប្រាស់​អ៊ិន​ធឹ​ណិ​ត​កោតសរសើរ​ជាខ្លាំង ចំពោះ​ភាពក្លាហាន​របស់គាត់ ក្នុងការ​ប្រឈម​មុខជា​មួយ​ខ្លាឃ្មុំ​១​ក្បាល ដោយបាន​វាយ​ប្រយុទ្ធ​រហូត​ធ្វើ​វា​ដកខ្លួន​ថយ ត្រឹមតែ​ជាមួយ​ដៃទទេ​ប៉ុណ្ណោះ បើទោះជា​ទទួលរង​របួស​ដោយសារ​ក្រ​ញ៉ាំ​របស់​វា​ក៏ដោយ​។​

​អ្នកស្រី Rumiko Sasaki បាន​ប្រាប់​ឲ្យ​ដឹងថា ខណៈ​គាត់​កំពុង​បោចស្មៅ​នៅ​ទីធ្លា​ក្បែរ​ផ្ទះ​របស់គាត់ នៅក្នុង​ទីក្រុង Hiroshima កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ នៅពេលនោះ ស្រាប់​តែមាន​ខ្លាឃ្មុំ​១​ក្បាល​បាន​ចូលមក​នៅក្នុង​សួនច្បារ​របស់គាត់ និង​ចាប់ផ្តើម​វាយប្រហារ​មកលើ​គាត់​តែម្តង​។​

​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​បាន​រៀបរាប់​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​នៅពេល​ខ្ញុំ​ក្រោកឈរ វា​បាន​ស្ទុះ​មកកាន់​ខ្ញុំ និង​វាយប្រហារ​សំដៅ​មុខ​ខ្ញុំ​ភ្លាមៗ​តែម្តង ប៉ុន្តែ ទោះយ៉ាងណា នៅពេលនោះ ខ្ញុំ​ក៏បាន​ប្រយុទ្ធ​តបត និង​រុញច្រាន​វា​ឲ្យ​ផ្ងាក​ខ្លួន​ទៅក្រោយ និង​ថែមទាំង​វាយ​វា​បាន​ប៉ុន្មាន​ដៃ​ទៀតផង ទម្រាំ​តែ​វា​ចុះចាញ់ និង​រត់​ចាក​ចេញពីផ្ទះ​របស់ខ្ញុំ​»​។​

​នេះ​ចាត់ទុកជា​សំណាង​ហើយ ដែល​អ្នកស្រី Rumiko គ្រាន់តែ​រងរបួស​ដាច់​មុខ ដែល​តម្រូវ​ពេទ្យ​ដេរ​ប៉ុន្មាន​ថ្នេរ​ប៉ុណ្ណោះ​។​

​តែ​យ៉ាងណា គេ​ក៏បាន​កោតសរសើរ​ជាខ្លាំង​ផងដែរ​ថា បើទោះជា​ស្ថិតក្នុង​វ័យ ៨២ ឆ្នាំ កម្លាំង​មិន​រឹងមាំ​ទៅហើយ និង​សូម្បីតែ​គាត់​ក៏​មិនមែនជា​អ្នកចេះ​ក្បាច់គុន​ពីមុនមក​ក្តី តែ​គាត់​បដិសេធ​មិន​ចុះចាញ និង​ព្រមទាំង​អាច​ការពារ​ខ្លួន​ពី​ការវាយប្រហារ​ភ្លាមៗ ពី​សំណាក់​ខ្លាឃ្មុំ​នោះបាន វា​ពិតជា​អស្ចារ្យ​ខ្លាំង​មែនទែន​!៕ ដោយ​៖ លឹម ហុង​


spot_img
×