Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅមាន​ឪពុក​បែបនេះ​ប៉ុន្មាន​នាក់​ទៀត​ទៅ​! ព្យួរ​កូនប្រុស​នឹង​មាត់​ច្រាំ​ងថ្ម​ដ៏​ជ្រៅ ដើម្បី​ថតរូប​ឥតខ្ចោះ ឃើញ​ហើយ​ស្រៀវ​អាណិត​ក្មេង​ណាស់ (​វីដេអូ​)

spot_img

​បុរស​ជា​ឪពុក​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​កំពុង​បង្ក​រលក​កំហឹង និង​ថ្កោ​ទោស​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត ចំពោះ​ទង្វើ​លេងសើច​គ្មាន​ការទទួលខុសត្រូវ ដែល​បាន​ព្យូ​រ​កូនប្រុស​របស់ខ្លួន​នៅ​មាត់ច្រាំង​ថ្ម​ដ៏​ជ្រៅ​មួយ ដើម្បី​ទទួលបាន​រូបភាព​ដ៏​ល្អឥតខ្ចោះ​។​

​បើតាម​កាសែត Shanghaiist បាន​ប្រាប់​ឲ្យ​ដឹងថា ហេតុការណ៍​សែន​ស្រៀវ​នេះ បានកើត​ឡើង​នៅ​ផ្លូវ Hongjing ស្ថិតនៅ​ក្នុងស្រុក Fangshan ទីក្រុង​ប៉េកាំង​។​

​តាមរយៈ​វីដេអូ​ពី​ហេតុការណ៍​ដ៏​ស្រៀវ​ស្ញើប​បំផុត​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ឪពុក​រូបនោះ​កាន់​ដៃ​កូនប្រុស​របស់ខ្លួន ព្យួរ​នឹង​មាត់ច្រាំង​ថ្ម នៃ​ផ្លូវ​ភ្នំ​កម្ពស់​ជិត ១ ពាន់​ម៉ែត្រ ខណៈ​បុរស​ម្នាក់ទៀត បាន​ទ្រោប​លើ​ស្មា​របស់គាត់ ដើម្បី​ថតរូប​ក្មេងប្រុស​នោះ​ដែល​កំពុង​ភ័យញ័រ​ខ្លួន​ឡើង​ទទ្រើក​គួរ​ឲ្យ​អាណិត​យ៉ាងខ្លាំង​។​

​ជាមួយនឹង​ទង្វើ​ដ៏​ជ្រុល​ហួស​នេះ ក្នុងនោះ អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​តម្នាក់​បាន​និយាយថា​៖ «​គាត់​មិន​សមជា​ឪពុក​ទេ​! ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្តាយ​ណាស់ ដែល​កូនប្រុស​ម្នាក់​មាន​ឪពុក​បែបនេះ​» ។​

​បន្ទាប់ពី​វីដេអូ​នេះ​បាន​រាលដាល អាជ្ញាធរ​បាន​និយាយថា ពួកគេ​កំពុងតែ​បង្កើន​សន្តិសុខ​របស់​ពួកគេ​នៅក្នុង​តំបន់ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើតឡើង​ម្តងទៀត​៕ ដោយ​៖ លឹម ហុង​


spot_img
×