Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​១៦៨​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​៣៩៥​នាក់ ក្នុង​ខែ​មករា​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍ ទូទាំង​ប្រទេស ក្នុង​ខែ​មករា ឆ្នាំ​២០១៨ មាន​មនុស្ស​១៦៨​នាក់​បាន​ស្លាប់ និង​៣៩៥​នាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​។​

​ក្នុង​របាយការណ៍​ដដែល​៖ ក្នុង​ខែ​មករា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន​៣០៤​លើក បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១៦៨​នាក់ និង​រងរបួស​ចំនួន​៣៩៥​នាក់ ក្នុងនោះ​របួសស្រាល​ចំនួន​១០៩​នាក់ និង​ធ្ងន់​ចំនួន​២៨៦​នាក់ និង​បណ្ដាលឲ្យ​ខូតខាត​យានយន្ដ​ចំនួ​ន​៥៧២​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៣១៨​គ្រឿង រថយន្ដ​ធុន​តូច​១៥៣​គ្រឿង រថយន្ដ​ធុន​ធំ​៧៦​គ្រឿង និង​យានយន្ដ​ផ្សេងៗ​ចំនួន​២៥​គ្រឿង​។​មូលហេតុ​ដែល​បណ្ដាល ឲ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍ រួមមាន ល្មើស​ល្បឿន​ចំនួន​១០០​លើក ស្រវឹង​ចំនួន​១៩​លើក ប្រជែង​ចំនួន​៣៣​លើក មិន​ប្រកាន់​ស្ដាំ​ចំនួន​៥៤​លើក មិន​គោរព​សិទ្ធិ​ចំនួន​៦០​លើក បត់​គ្រោះថ្នាក់​ចំនួន​៦០​លើក កត្តា​យានយន្ដ​ចំនួន​១០​លើក និង​ងងុយដេក​ចំនួន​៤​លើក​។ ខេត្ត​ដែល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាងគេ ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម ខេត្ត​កណ្ដាល រាជធានី​ភ្នំពេញ ខេត្ត​បន្ទាយមានជ័យ ខេត្ត​ពោធិ៍សាត់ ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×