Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ផង ម្តាយ​គេ​ម្តាយ​យើង​! លោកយាយ​ព្រះជន្ម​៨០​ឆ្នាំ ទៅហើយ តែ​គាត់​នៅ​ខិតខំ​ធ្វើ​កន្ទេល​ទួល​ដើរ​លក់ ដើម្បី​ចិញ្ចឹម​ក្រពះ​បន្តជីវិត​ចុងក្រោយ​!

spot_img

កំពង់ស្ពឺ៖​បើទោះជា​មាន​ព្រះជន្ម ៨០ ឆ្នាំ ទៅហើយ​ក្តី តែ​លោកយាយ​ដ៏​កម្សត់​រស់នៅ​ឯកា គ្មាន​កូន​ជាទី​ពឹង​នឹង​គេ ពុំ​លើកដៃ​សុំទាន​គេ​នោះទេ ដោយបាន​ខិតខំ​តស៊ូ​ដើម្បី​បន្តជីវិត​ទៅមុខទៀត ជាមួយ​មុខរបរ​ធ្វើ​កន្ទេល ទួល​ដើរ​លក់​តាម​ភូមិ​ជិតខាង ដើម្បី​បាន​ប្រាក់​គ្រាន់​ទិញ​អង្ករ​ហូប​និង​សេសសល់​បន្តិចបន្តួច​ទុក​ធ្វើ​បុណ្យទាន សន្សំ​កុសល​កុំ​ឲ្យ​ជាតិ​ក្រោយ​អភ័ព្វ​ដូចជា​តិ​នេះ​ទៀត​។​

​បើតាម​បងប្អូន​ដែលជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​ឲ្យ​ដឹងថា «​មេត្តាជួយ​ស៊ែរ​ផង គាត់​អាយុ ៨០ ឆ្នាំ ទៅហើយ តែ​គាត់​ត្រូវ​ដើរ​ទូល​លក់​កន្ទេល​តាម​ផ្លូវ​ម្នាក់ឯង​។ គាត់​គ្មាន​កូន​ជាទី​ពឹង​ទេ ហេតុនេះ​គាត់​មានតែ​ប្រឹងប្រែង​ដើម្បី​ក្រពះ និង​សល់​លុយកាក់​បន្តិចបន្តួច​ពី​ការលក់​កន្ទេល​ទុក​គ្រាន់​ធ្វើ​បុណ្យទាន​។ គាត់​នៅ​ភូមិ​ត្រពាំង​ប្រិ​យ ឃុំ​ពោធិ​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង​ស្ពឺ​។ សូម​បងប្អូន​ទាំងអស់គ្នា មេត្តាជួយ​ទិញ​លោកយាយ​ផង​»​។

​បន្ថែម​ពីនេះ យើង​ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ដែល​តែង​បង្ហាញ​នូវ​ទឹកចិត្ត​សប្បុរសធម៌ ចំពោះ​ជនទីទ័លក្រ​ជាច្រើន មេត្តាជួយ​ឧបត្ថម្ភ ដែល​ក៏​ទុកជា​ការធ្វើ​បុណ្យ​សម្រាប់​ដំណើរ​ជីវិតចុងក្រោយ​របស់លោក​យាយ​ខាងលើ​ផង​៕ ដោយ​៖ លឹម ហុង​

spot_img
×