Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ចង់​ស្អាត​! ខំ​ទៅ​កែ​សម្ផស្ស​ផ្លុំ​បបូរមាត់ នៅ​ហាង​សាឡ​ន​មួយកន្លែង តែ​លទ្ធផល ត្រូវ​រលេះរលួយ ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ដូច​ធ្លាក់​នរក​ទាំង​រស់​!

spot_img

​ភ្នំពេញ​៖ បច្ចុប្បន្ននេះ ហាង​កែ​សម្ផស្ស​ឬ ហាង​សាឡ​ន គេ​សង្កេតឃើញថា​មាន​បើក​យ៉ាងច្រើន នៅក្នុង​ប្រទេស​របស់​យើង ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​សម្រាប់​អ្នក​ដែល​ចង់​មានមុខមាត់​ស្រស់ស្អាត ផ្ទុយ​ពី​ធម្មជាតិ​ផ្តល់​ឲ្យ​។ ប៉ុន្តែ ទោះយ៉ាងណា កន្លែង​កែ​សម្ផស្ស​ខ្លះ​ក៏បាន​បង្ក​ជា​បញ្ហា​សម្រាប់​អតិថិជន​ជារឿយៗ​ផងដែរ ដោយ​កន្លងមក យើង​ក៏​ធ្លាប់​បានឃើញ​អតិថិជន​មួយចំនួន បង្ហាញ​ការមិន​ពេញចិត្ត ព្រោះតែ​លទ្ធផល​មិន​ដូច​បំណងប្រាថ្នា ឬ ធ្វើ​ឲ្យ​កាន់តែ​យ៉ាប់​លើស​ដើម​។​

​ជាក់ស្តែង ដូច​ករណី​បងស្រី​ម្នាក់នេះ​អ៊ីចឹង ក្រោយពី​ទៅធ្វើ​ការ​ផ្លុំ​បបូរមាត់​នៅ​ហាង​សាឡ​ន​មួយកន្លែង តែ​លទ្ធផល ធ្វើ​ឲ្យ​បបូរមាត់​គាត់​ត្រូវ​រលេះរលួយ ដែល​ធ្វើ​ឲ្យ​គាត់​ឈឺចាប់ និង​មាន​វិប្បដិសារី​ដូច​ធ្លាក់​នរក​ទាំង​រស់​។ ជាមួយនឹង​លទ្ធផល​បែបនេះ គាត់​ក៏​ចោទប្រកាន់​ហាង​សាឡ​ន​នោះ​ថា ខ្វះ​វិជ្ជាជីវៈ និង​ជំនាញ​ច្បាស់លាស់ ហើយ​សូម្បី​គ្មាន​ទំនួល​ខុសត្រូវ​ថែមទៀត​ផង​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Yansokha Mao បាន​ចែករំលែក​ពី​លទ្ធផល​ដ៏​ឈឺចាប់​នេះ និង​ក៏​ដូច​ផ្តាំផ្ញើ​ដល់​នារី​ទាំងឡាយ​បានដឹងថា​៖ «​ថ្ងៃនេះ​នាង​ខ្ញុំ សម្រេចចិត្ត​ទំលាយ​រឿង​របស់​នាង​ខ្ញុំ​ដោយសារតែ​ចង់​ស្អាត​ខ្វះ​ការពិចារណា​ឲ្យ​បាន​វែងឆ្ងាយ នាង​ខ្ញុំ​បាន​ទៅ​ផ្លុំ​បបូរមាត់ ប៉ុន្តែ​ដោយសារតែ​ខាង​សាឡ​ន​ខ្វះ​វិជ្ជាជីវៈ និង​ជំនាញ​ឲ្យ​បានច្បាស់លាស់ ធ្វើ​ឲ្យ​ខូច​បបូរមាត់ រលួយ រលះ ហើយ​ខាង​សាឡ​ន មិនមាន​ទំនួល​ខុសត្រូវ ថែមទៀត ។​
​អ្វីដែល​នាង​ខ្ញុំ​សរសេរ​នេះ​ចង់​ឲ្យ​បងប្អូន​មិត្ត​នារី កុំ​ឲ្យ​ដូច​រូបខ្ញុំ មាន​វិប្បដិសារី ដូច​ធ្លាក់​នរក​ទាំង​រស់​។ ជា​ចុងក្រោយ នាង​ខ្ញុំ​សូម​អរគុណ​ដល់​បងៗ សប្បុរសជន មានចិត្ត មេត្តាករុណា ចំពោះ​នាង​ខ្ញុំ​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន​មិន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​ម្ចាស់​សាឡ​ន​នោះបានទេ​៕ ដោយ​៖ លឹម ហុង​

spot_img
×