ភ្ញៀវពិសេសមួយរូបសម្រាប់សារ របស់លោកប្រធានាធិបតីប៊ូសថ្ងៃទី 30 ខែមករា គឺលោក Ji Seong-ho ដែលជាជនជាតិកូរ៉េ រត់គេចដែលរស់នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
សារសហព័ន្ធរបស់ប្រធានាធិបតី Trump
ប្រធានាធិបតីអាមេរិចលោកDonald Trump (ស្ដាំ) និងអ្នកដែលរត់គេចពីកូរ៉េខាងជើង Ji Seong-ho
មិនត្រឹមតែជាភ្ញៀវពិសេសនោះទេ Ji Seong-ho អាយុ 36 ឆ្នាំក៏ត្រូវបានលើកបង្ហាញនៅក្នុងខ្លឹមសារ នៃសារសហព័ន្ធផងដែរ (Trump’s State of Union Address) ។
មេដឹកនាំអាមេរិកបានផ្តល់សារមួយ ដើម្បីប្រាប់ពីរឿងរ៉ាវរបស់ Ji Seong-ho ។ …ម្ភៃឆ្នាំមុន Ji Seong-ho គឺជាក្មេងប្រុសម្នាក់ ដែលជួបប្រទះភាពអត់ឃ្លាននៅក្នុងប្រទេសកូរ៉េខាងជើង។
ដោយសារតែភាពអត់ឃ្លានរបស់គាត់ Ji មានបំណងលួចធ្យូងនៅលើរថភ្លើង ដើម្បីប្តូរយកម្ហូបអាហារ។ ក្មេងប្រុសអាយុ 14 ឆ្នាំរូបនេះ បានសន្លប់នៅលើផ្លូវដែក ព្រោះខ្សោះកម្លាំង ហើយត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាររថភ្លើងមួយ។ ជើងនិងដៃម្ខាងត្រូវដាច់។
ក្រោយមក Ji ត្រូវបានឃុំខ្លួនដោយប៉ូលីសកូរ៉េខាងជើង នៅពេលដឹកអង្ករពីប្រទេសចិនត្រឡប់ទៅផ្ទះវិញ។ នៅក្នុងឆ្នាំ 2006 តាមរយៈរូងក្រោមដីមួយលោក Ji បានភៀសខ្លួនទៅប្រទេសចិន និងប្រទេសដទៃទៀត មុនពេលមកដល់ប្រទេសកូរ៉េខាងត្បូង ដោយប្រើឈើច្រត់ដែលឪពុកគាត់បានធ្វើឲ្យ។
Ji Seong-ho ទទួលបានកិត្តិយសក្នុងសារសហព័ន្ឋលើកដំបូង របស់លោកប្រធានាធិបតី Trump ។
“Ji Seong-ho បានឆ្លងកាត់រាប់ពាន់គីឡូម៉ែត្រ ដើម្បីស្វែងរកផ្លូវរបស់គាត់ទៅកាន់ប្រទេសចិន និងអាស៊ីអាគ្នេយ៍។ សមាជិកគ្រួសារភាគច្រើននៅជាមួយគាត់ មានតែឪពុករបស់គាត់ត្រូវបានគេចាប់ខ្លួន នៅពេលដែលគាត់កំពុងស្វែងរកផ្លូវរត់គេចខ្លួន។ “លោកប្រធានាធិបតី Trump បាននិយាយនៅក្នុងសារសហព័ន្ធអំពីរឿងនេះ។
មេដឹកនាំរបស់សហរដ្ឋអាមេរិក លើកឡើងថា លោក Ji Seong-ho គឺជាគំរូមួយក្នុងចំណោមអ្នកដែលបានយកឈ្នះលើបញ្ហាប្រឈម និងការសម្រេចបាននូវឆន្ទៈស្រេកឃ្លានសេរីភាពរបស់ខ្លួន។
“Seong-ho ខ្ញុំដឹងថាអ្នកនៅតែកាន់ឈើច្រត់នេះដើម្បីរំឭកខ្ញុំពីចម្ងាយដែលអ្នកបានដើរមកដល់ថ្ងៃនេះ” ។ លោក Trump បាននិយាយ នៅពេលដែលលោក Ji ក្រោកឈរឡើងដោយឈើច្រត់របស់គាត់ ជាមួយស្នូរទះដៃរបស់ភ្ញៀវ នៅក្នុងកាពីតូល (សាលរដ្ឋសភា)។
Ji បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានជំនួយគាំទ្រជនជាតិកូរ៉េខាងត្បូង បន្ទាប់ពីបានភៀសខ្លួនដែលសុទ្ធសឹងជួបនឹងស្ថានភាពលំបាកដូចគាត់ដែរ។
ភ្ញៀវពិសេសនៅក្នុងសារសហព័ន្ធរបស់ Trump លោក Ji នៅមានមានអតីតយុទ្ធជនជាងផ្សាម្នាក់មកពីរដ្ឋ Ohio ដែលបានទទួលផលប្រយោជន៍ពីការកាត់ពន្ធកាលពីពេលថ្មីៗនេះនិងឪពុកម្តាយរបស់កុមារដែលត្រូវបានសម្លាប់ដោយ ក្រុមបាតុករតាមដងផ្លូវ មានដើមកំណើត El Salvador នាអំឡុងដើមឆ្នាំ ដោយពួកសង្គមងងឹត ហើយប្រធានាធិបតីត្រាំ បានសន្យាថានឹងលុបបំបាត់ចោលឲ្យដល់ឫសគល់។
នេះគឺជាសារសហព័ន្ធដំបូងបង្អស់របស់ Trump ចាប់តាំងពីគាត់ឡើងកាន់តំណែងកាលពីខែមករាឆ្នាំមុន។ សារនេះមានរយៈពេលប្រហែល 80 នាទី ហើយជាសារដែលវែងបំផុតទីបី ក្នុងរយៈពេល 50 ឆ្នាំ នៅសហរដ្ឋអាមេរិកបន្ទាប់ពីថ្លែងសុន្ទរកថា ពីរលើកដោយ អតីតប្រធានាធិបតីប៊ីលគ្លីនតុន។សារ សហព័ន្ធរបស់ Trump គ្របដណ្តប់លើបញ្ហាក្តៅគគុកជាច្រើនដូចជាអន្តោប្រវេសន៍ ពាណិជ្ជកម្មអន្ដរជាតិ សន្តិសុខជាតិ។ ល។ សូយន