Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​អស្ចារ្យ​មែន​! ស្ពាន​កញ្ចក់​វែង​បំផុត​លើ​ពិភពលោក បើក​ឲ្យ​ដំណើរការ​ហើយ​នៅ​ចិន ស្មើនឹង​ទំហំ​តារាង​បាល់ទាត់​៥ (​វីដេអូ​)

spot_img

​ស្ពាន​កញ្ចក់​វែង​ជាងគេ​បំផុត នៅលើ​ពិភពលោក ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ហើយ នៅក្នុង​ប្រទេស​ចិន ដែល​ស្ពាន​នេះ​ឆ្លងកាត់​ពីលើ​ទន្លេ Lianjiang ក្នុង​ទីក្រុង Qingyuan ខេត្ត Guangdong ។​

​ស្ពាន​កញ្ចក់​នេះ​ដែលមាន​ប្រវែង ៥២៦ ម៉ែត្រ បាន​ត​ភ្ជាប់​ផ្នែក​២​នៃ Huangchuan Three Gorges ដែលជា​ឈ្មោះ​បុរាណ​នៃ​ទន្លេ Lianjian ។ នេះ​បើ​យោងតាម​កាសែត South China Morning Post ។​

​វា​ត្រូវបាន​ចំណាយពេល​អស់​រយៈពេល ៣ ឆ្នាំ ក្នុងការ​សាងសង់ ហើយ​មានតម្លៃ ៣០០ លាន​យ័ន (​ស្មើនឹង ៤៣ លាន​ដុល្លារ​អាម​រិ​ក​) ។ ជាមួយគ្នានេះ​ផងដែរ កំណត់ត្រា​ពិភពលោក Guiness ក៏បាន​ប្រគល់​វិ​ញ្ញាប​ន​ប័ត្រ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់ ក្នុងអំឡុងពេល​បើក​ស​ម្ភា​ធ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០ ។ នេះ​បើ​យោងតាម LADbible​។​

​នៅក្នុង​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញថា ស្ពាន​កញ្ចក់​នេះ​អាច​ទប់​ទល់នឹង​រថយន្ត​តូច​២​គ្រឿង បើកបរ​ឆ្លងកាត់ ហើយ​មនុស្ស​រាប់សិប​នាក់មក​ចូលរួម​ការបើក​បង្ហាញ​ដ៏​អស្ចារ្យ​នេះ​។ បើ​យោងតាម​បុគ្គលិក​នៃ​តំបន់​នេះ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ស្ពាន​នេះ​នឹង​អាច​ផ្ទុក​ភ្ញៀវទេសចរ​រហូត ៥០០ នាក់ នៅក្នុងពេល​តែមួយ​។ ពួកគេ​ក៏បាន​ឲ្យ​ដឹង​ទៀតថា ភ្ញៀវទេសចរ​អាច​លោត​លេង ឬ អាច​ប្រើប្រាស់​ស្ពាន​នេះ​ដើម្បី​ថត​បង្ហាញ​ម៉ូដ​ផងដែរ​នៅលើ​កញ្ចក់​ថ្លា ៩៩,១៥% ត្រូវបាន​ផលិត​ចេញពី​ស្រទាប់​ដែលមាន​កម្រាស់ ៤,៥ សង់ទីម៉ែត្រ​។​

​គួរបញ្ជាក់​ផងដែរ​ថា ចិន​បាន​បើកសម្ពោធ​ស្ពាន​កញ្ចក់​ប្រហែល ២.៣០០ កន្លែង នៅក្នុង​ប្រទេស នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។ តែ​ទោះយ៉ាងណា អាជ្ញាធរ​ក៏បាន​បិទ​ស្ពាន​កញ្ចក់​អស់​មួយចំនួន​ផងដែរ ដោយសារ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​៕ ដោយ​៖ លឹម ហុង​

spot_img
×