ភ្នំពេញ៖ នារីម្នាក់បានកំពុងធ្វើឲ្យមនុស្សជាច្រើន សម្តែងនូវក្តីរំជួលចិត្ត និងការអាណិតអាសូរជាពន់ពេក ខណៈនាងបានបង្ហាញពីអារម្មណ៍ដ៏សោកសៅ មិនដឹងថាដំណើរជីវិតនៅថ្ងៃខាងមុខទៅជាយ៉ាងណា គ្រាដែលប្តីជាទីស្រឡាញ់ បានធ្លាក់ខ្លួនកើតជំងឺម្យ៉ាងដ៏ធ្ងន់ធ្ងរដល់ដំណាក់កាលអស់សង្ឃឹមបានត្រឹមគិតរឿងអាណោចអាធ័ម ស្របពេលដែលខ្លួននៅពេលនេះអស់លទ្ធភាពនឹងជួយស្រោចស្រង់ជីវិតប្តីទៀតហើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកនារីជាភរិយាមានឈ្មោះ Socheat Nget បានសរសេររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលថា៖ «រូបគាត់នេះថតនៅពេលដំបូងបង្អស់ដែលគាត់កើតជំងឺនេះគឺជំងឺខូចតំរង់នោមរឺខូចក្រលៀនដំណាក់កាលលាងឈាម ។
ឱប្តីសម្លាញ់អើយជីវិតអ្នកពិតជាកម្សត់ពេកហើយ នៅជាមួយគេតាំងពីតូចមក មិនដែលបានទទួលភាពកក់ក្តៅពីគ្រួសារ រហូតមកដល់ពេលនេះ រឹតតែមិនបានទទួល ខំតស៊ូនិងជំងឺនេះណាស់ ហេតុអីមនុស្សម្នាក់ដែលល្អនិងស្លូតត្រង់ត្រូវមកជួបរឿងបែបនេះទៅវិញ។
ខ្ញុំមិនដែលស្តាយក្រោយទេដែលយើងចាប់ដៃគ្នាជិត២ឆ្នាំហើយមកទល់ដំណាក់កាលនេះ ខ្ញុំមិនដឹងថាដំណើរជីវិតនិងទៅជាយ៉ាងម៉េចបន្តទេ តែខ្ញុំអានិតអ្នកខ្លាំងលើសអ្វីៗទាំងអស់ ខ្ញុំអាចដឹងថាលទ្ធផលចុងក្រោយវាអាណោចអាធ័មយ៉ាងម៉េច ព្រោះពេលនេះយើងគ្មានលុយទប់ទល់ទេ ១២ថ្ងៃហើយនៅសម្រាកពេទ្យ ខ្ញុំមិនឈឺខ្ញុំអាចទ្រាំបានតែជីវិតអ្នកមិនអាចទេ។
ខ្ញុំគ្មានមធ្យោបាយស្រោចស្រង់ទេ ព្រោះខ្ញុំខំអស់ពីលទ្ធភាពហើយ អូនសុំទោសបង ខ្ញុំមិនបានចុះចាញ់ទេ តែខ្ញុំពិតជាអសមត្ថភាព Roth Socheat បើសេចក្តីល្អជ្រះថ្លានៃយើងមានពិតខ្ញុំ សូមឲ្យទេវតាអន្ទងចិត្តសប្បុរសជនចិត្តធម៌ឲ្យជួយអ្នកផងចុះ លេខ010731438 ABA 000932345 Nget Sochea»៕ ដោយ៖ លឹម ហុង