Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើសពី​សាហាវ​! ប្រពន្ធដើម​នាំ​គ្នីគ្នា​ចាប់​ស្រី​កំណាន់​ប្តី សម្រាត​អាវ​គ្មាន​សល់ និង​យក​ស្បែកជើង​វាយ​ទាត់​ធាក់​គ្មាន​ត្រា​ណី ឃើញ​ហើយ​បាន​ត្រឹម​ស្លុតចិត្ត​

spot_img

​ភ្នំពេញ ៖ ភ្លើង​ប្រច័ណ្ឌ​មួយ បាន​នាំ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធដើម​ម្នាក់ នៅក្នុង​ប្រទេស​វៀតណាម នាំ​គ្នីគ្នា​ចាប់​នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់ ប្រើ​អំពើហិង្សា​យ៉ាង​សាហាវ​បំផុត ដោយ​ចាប់​សម្រាត​អាវ​គ្មាន​សល់ រួច​យក​ស្បែកជើង​វ៉ៃ​ទាត់​ធាក់​មកលើ​នាង​គ្មាន​ត្រា​ប្រណី​ដៃ​ឡើយ ឃើញ​ហើយ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំង​មែនទែន​។​

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nguyễn’s Sangg កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​បង្ហោះ​រូបភាព​ដ៏​តក់ស្លុត​ជាច្រើន​សន្លឹក​ដែល​ខ្លួន​បាន​ថត ដោយ​គ្រាន់តែ​ភ្ជាប់​ចំណងជើង​សរសេរ​បញ្ជាក់​យ៉ាងខ្លី​ថា​៖ «​កំពុងធ្វើដំណើរ​ទៅផ្ទះ ចេញពី​កន្លែង​ធ្វើ​ងារ ក៏​ស្រាប់តែ​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ ដែល​ព្រោះតែ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ​»​។​

​ក្រោយ​រូបភាព​នៃ​អំពើហិង្សា​ដ៏​អាក្រក់​នេះ ត្រូវបាន​ចែករំលែក​យ៉ាង​លឿន ឃើញថា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍ ជាមួយ​មតិ​ចូល​ខ​មិន​ចម្រុះ​តែម្តង​។ ក្នុងនោះ ជំហាន​ដំបូង ស្ត្រី​មួយចំនួន​បាន​រិះគន់​ទៅលើ​អ្នក​ផុស​ថា ខ្វះ​សុជីវធម៌​ខ្លាំងណាស់ ដែល​ពុំ​បិទបាំង​កេរ្តិ៍ខ្មាស ដែល​ហាក់ដូចជា​មើលងាយ​ស្ត្រីភេទ​ពេក​ហើយ​។​

​ដោយឡែក ងាក​មក​ចាប់អារម្មណ៍​រឿង​ភ្លើង​ប្រច័ណ្ឌ​វិញ អ្នកលេង​បណ្តាញ​សង្គម​ម្នាក់​បាន​លើកឡើងថា «​ប្តី​មិនមែនជា​សង្សារ​ទេ ប្តី​ជា​របស់​ឯកជន​ណា៎ ចឹ​ង​ហើយ​កុំ​ឆ្ងាញ់​របស់គេ​ពេក បើ​ប៉ះ​ប្រពន្ធ​គេ​ស្លូត​មិន​អី​ទេ តែបើ​ប៉ះ​ប្រពន្ធ​គេ​ខ្លាំង​ដែរ នេះ​ជា​លទ្ធផល​…»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ផ្ទុះ​កំហឹង​បែបនេះ​ថា​៖ «​ហ្នឹងហើយ គ្នាន​ស្រី​ណា​ចង់ទៅ​ស្រឡាញ់​ប្តី​គេ​ទេ តែ​អា​ប្រុស​វា​យ៉ាប់ បានតែ​កាត់​ក្ត​វា​ចោល​ទេ​», «​មនុស្ស​ប្រុស គេ​អស់ចិត្ត​ហើយ មក​ធ្វើបាប​ស្រី​ដូចគ្នា​ទៅវិញ​»៕ ដោយ​៖ លឹម ហុង​


spot_img
×