Thursday, January 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​វីដេអូ​បង្ហាញ​រោងចក្រ​ផលិត​ស្រា​បៀរ «Budweiser» ក្លែងក្លាយ​នៅ​ចិន និង​គួរ​ឲ្យ​ខ្ពើម​រអើម​គ្រា​ឃើញ​​កម្មករ​ច្រក​ស្រា​ទាំង​ដៃ​គ្មាន​អនាម័យ​បែបនេះ​!

​នៅពេល​ទៅកាន់​ប្រទេស​ចិន អ្វីដែល​ល្អ​បំផុត​ដែល​ត្រូវធ្វើ គឺ​ការ​ទទួលទាន​អាហារ​នៅតាម​ចិញ្ចើមផ្លូវ និង​កំដរ​ភាព​រីករាយ​ជាមួយ​ស្រា​បៀរ​ថោកៗ​របស់​ពួកគេ ។ ជាការ​ពិតណាស់ ស្រា​បៀរ​នៅក្នុង​ប្រទេស​ចិន ត្រូវបានគេទទួលស្គាល់​ថា​មានតម្លៃ «​ថោក​បំផុត​» នៅ​ជុំវិញ​ពិភពលោក ។ ទោះយ៉ាងណា ឥឡូវនេះ យើង​ដឹង​ពី​មូលហេតុ​របស់​វា​ហើយ​… ។​

​អ្នក​ចូលចិត្ត​ស្រា​បៀរ​រាប់ពាន់នាក់ ត្រូវបាន​ដឹងថា ពេញចិត្ត​នឹង​ស្រា​បៀរ​របស់​ចិន ព្រោះតែ​តម្លៃ​របស់​វា​ថោក ។ ប៉ុន្តែ បន្ទាប់ពី​វីដេអូ​នេះ​ត្រូវបាន​បែកធ្លាយ​ជា​សាធារណៈ​, អាជ្ញាធរ​បានធ្វើ​ការព្រមាន​ដល់​សាធារណជន ឲ្យ​ប្រាកដថា​អ្វីដែល​ពួកគេ​ផឹក គឺជា «​របស់​ពិត​» ។

​នៅក្នុង​វីដេអូ​នេះ ត្រូវបាន​គេ​ជឿថា បាន​ថត​នៅក្នុង​រោងចក្រ​ក្រោម​ដី​មួយ នៅក្នុង​ទីក្រុង Dongguan, ខេត្ត Guangzhou ។ ក្នុងនោះ កម្មករ​ស្រីៗ​ត្រូវ​បានឃើញ​ច្រក​វេច​ខ្ចប់​ស្រា​បៀរ​ប្រភេទ Budweiser «​ក្លែងក្លាយ​» ដែល​ប្រហែល​ត្រូវបាន​លក់​ទៅកាន់​អតិថិជន​ពុំ​ដឹង​យ៉ាងច្រើន​មកហើយ ។​

​កម្មករ​ស្រីៗ​ត្រូវ​បានឃើញ​យក​កំប៉ុង ទៅ​ច្រក​ស្រា​បៀរ​ផលិត​ហើយ​នៅក្នុង​ធុង ទាំង​ដៃទទេ​ស្អាត (គ្មានអនាម័យ) មុនពេល​បញ្ជូន​ទៅកាន់​ម៉ាស៊ីន​បិទ​គ្រប​ជា​ចុងក្រោយ ។​

​នៅពេល​អាជ្ញាធរ​ក្នុង​តំបន់​ឆ្មក់​ចូលក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​នោះ ពួកគេ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈ​រកឃើញ​បរិមាណ​ស្រា​បៀរ​ក្លែងក្លាយ​ត្រូវបាន​ផលិត​រួច ។ កេស​ស្រា​បៀរ​កំប៉ុង​ក្លែងក្លាយ ដែល​បាន​រកឃើញ​នៅក្នុង​រោងចក្រ​នោះ មាន​ចំនួន​រហូតដល់ ៦០០,០០០ កេស ។​

​បន្ទាប់ពី​ត្រូវបាន​ផ្តល់ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ តំណាង​ក្រុមហ៊ុន Budweiser បាន​រាយការណ៍​ទៅកាន់​កាសែត​ភាសា​ចិន​មាន​មូលដ្ឋាន​នៅ​ហុងកុង Ming Pao ថា ក្រុមហ៊ុន​បាន​រាយការណ៍​ពី​បញ្ហា​នេះ​ទៅកាន់​ប៉ូលីស និង​កំពុង​ស្វះ​ស្វែងរក​សកម្ម​ភាពស្រប​ច្បាប់ ចំពោះ​ហេតុការណ៍​នេះ ៕​ ចន្ទី