សមាជិកនៃសភាជាន់ខ្ពស់អង់គ្លេសម្នាក់ បានប្រកាសលាលែងពីតំណែងរបស់លោកក្នុងរដ្ឋាភិបាល ក្រោយពេលចូលខ្លួនមកឆ្លើយសំនួរយឺតពេល ដោយលោកបានបញ្ជាក់ថា លោកមានការខ្មាសខ្លួនឯងយ៉ាងខ្លាំង។
លោក Lord Bates ជារដ្ឋមន្ត្រីជាន់ទាប់នៃក្រសួងអភិវឌ្ឍន៏អន្តរជាតិ បានធ្វើឲ្យអ្នកធ្វើជាមួយគាត់មានភាពស្រឡាំងកាំង នៅពេលដែលគាត់ប្រកាស់ថា គាត់ខកខានក្នុងការឆ្លើយសំនួរមួយពីខាងសាស្ត្រាចារ្យម្នាក់ នៅក្នុងសភាជាន់ខ្ពស់កាលពីថ្ងៃពុធ ដោយសារមកកន្លែងយឺត។
លោកថ្លែងថា “ខ្ញុំមានការខ្មាស់អៀនយ៉ាងខ្លាំងដោយសារខ្ញុំមិននៅកន្លែង ហើយដូច្នេះខ្ញុំនឹងដាក់ការលាលែងទៅកាន់នាយករដ្ឋមន្ត្រី។ ខ្ញុំសូមទោស”។
ទោះយ៉ាងណា ការសុំលាលែងរបស់គាត់ត្រូវបាននាយករដ្ឋមន្ត្រីបដិសេធ ដោយបានលើកឡើងថា ជាការលាលែងមិនចាំបាច់៕ សុភ័ក្ត្រ