Thursday, January 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​រុស្ស៊ី នឹង​បណ្តេញ​កម្មករ​កូរ៉េខាងជើង​ទាំងអស់​

​មន្ត្រី​រុស្ស៊ី​បាន​និយាយថា រុស្ស៊ី​នឹង​បណ្តេញ​កម្មករ​កូរ៉េខាងជើង​ទាំងអស់ ដែល​ធ្វើការ​នៅក្នុង​ប្រទេស​នេះ​មុន​ដំណាច់ឆ្នាំ 2019 ដើម្បី​គោរព​តាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​។​

​កម្មករ​កូរ៉េ​ធ្វើការ​នៅ​កន្លែង​សាងសង់

Interfax បាន​ដកស្រង់​សម្តី​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កូរ៉េ​ខាងជើង​លោក Alexander Matsegora កាលពី​ថ្ងៃ​ទី 30 ខែ​មករា​ថា “​យើង (​រុស្ស៊ី​) នឹង​គោរព​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​នឹង​បណ្តេញ​កម្មករ​កូរ៉េខាងជើង​ទាំងអស់​ចេញពី​រុស្ស៊ី​” នៅ​ចុងឆ្នាំ 2019 ។​

​យោង​តាម​លោក Matsegora គេ​ប៉ាន់ស្មាន​ថា​កម្មករ​កូរ៉េខាងជើង​រាប់ម៉ឺន​នាក់ នឹង​ត្រូវ​ត្រឡប់​ទៅ​ស្រុក​វិញ​តាម​ការសម្រេចចិត្ត​នេះ​។​

​ដើម្បី​ថ្កោលទោស​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នៅ​ឆ្នាំ 2017 ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មី​មួយ ស្តី​ពី​ព្យុងយ៉ាង នៅ​ថ្ងៃ​ទី 22 ខែ​ធ្នូ​។ បទបញ្ញត្តិ​មួយ នៃ​ដំណោះស្រាយ​ចែងថា ប្រទេស​ទាំងអស់ ត្រូវតែ​បណ្តេញ​កម្លាំង​ពលកម្ម​របស់​កូរ៉េខាងជើង​ទាំងមូល ក្នុង​រយៈពេល 2 ឆ្នាំ​។​

​ចាប់តាំងពី​ដំណោះស្រាយ​ត្រូវបាន​អនុម័ត​សមាជិក​អង្គការសហប្រជាជាតិ កំពុង​ធ្វើការ​និរទេស​កម្មករ​កូរ៉េខាងជើង ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​វិញ​។​

​ថ្មីៗ​នេះ​ប្រទេស Angola បាន​បញ្ចប់​កិច្ចសន្យា​ទាំងអស់​ជាមួយ​ក្រុមហ៊ុន​សាងសង់​កូរ៉េ​មួយ ហើយ​បាន​ទាមទារ​ឱ្យ​កម្មករ​កូរ៉េ​ត្រឡប់ទៅផ្ទះ​វិញ​។ កាលពី​ខែ​មុន អាជ្ញាធរ​ម៉ុង​ហ្គោលី បាន​និយាយថា កម្មករ​កូរ៉េ​ជាង 1 ពាន់​នាក់​នៅ​ម៉ុង​ហ្គោលី​នឹង​ត្រលប់ទៅផ្ទះ​វិញ មុន​ដំណាច់ឆ្នាំ 2017 ។​

​ទន្ទឹមនឹងនេះ​ដែរ ប្រទេស​រុស្ស៊ី ស្ថិត​នៅក្នុង​ជំហរ​ត្រូវ​តុល្យភាព​មួយ ក្នុង​ការគាំទ្រ​ជា​ផ្លូវការ​នូវ​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​របស់​កូរ៉េខាងជើង ប៉ុន្តែ​ទន្ទឹម​នោះ វា​ត្រូវ​តែ​បើកផ្លូវ​មួយ​សម្រាប់​ក្រុង​ព្យុង​យ៉ាង​ដែរ​៕ សូ​យ​ន​