Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ស្រី​ស្អាត​២​នាក់ សងសឹក​បុរស​ម្នាក់​លួងលោម​មក​លិឍ​ស្បែកជើង និង​ដាក់​ប៉ុន្មាន​ខ្សែក្រវ៉ាត់​ឡើង​ទ្រោម ព្រោះ​ខូច​ផ្ញើ​សារ​រំខាន​បង្ហាញ​ប្រដាប់ភេទ​ឲ្យ​មើល​….

​ស្រី​ស្អាត​ហុងកុង​២​នាក់ ដែលជា​តារា Instragram ត្រូវបាន​ប៉ូលិសចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ បន្ទាប់ពី​ពួកគេ Live វីដេអូ​ផ្ទាល់ បង្ហាញ​ពី​សកម្មភាព​បញ្ចេញ​កំហឹង​ទៅលើ​បុរស​ម្នាក់ ដែល​ពួកគេ​និយាយ​ចោទប្រកាន់ថា បាន​ផ្ញើ​សារ​រំខាន​បង្ហាញ​ប្រដាប់ភេទ​ឲ្យ​មើល​។​

​បណ្តា​រូបភាព​ពី​វីដេអូ Live ផ្ទាល់ បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ ស្លៀក​តែ​ខោ​ជើង​ខ្លី ដោះអាវ អង្គុយ​នៅលើ​គ្រែ​ក្នុង​ទឹកមុខ​ដ៏​ស្រពាប់​ស្រពោន នៅក្នុង​បន្ទប់​សណ្តា​គារ Yau Ma Tei ។​

​នៅក្នុង​ផ្នែក​ដំបូង​នៃ​វីដេអូ ម្នាក់​ក្នុង​នារី​ទាំង​ពីរបាន​យក​ខ្សែក្រវ៉ាត់​ចេញពី​ថង់​ប្លា​ស្ទិ​ច និង​សួរ​ទៅកាន់​បុរស​នោះ តើ​នេះ​ជា​អ្វី​ទេ​។ បុរស​នោះ​ក៏បាន​ឆ្លើយថា គាត់​អត់​ដឹង​នោះទេ ហើយ​នាង​ក៏​វាយ​គាត់​១​ខ្សែក្រវ៉ាត់​ឲ្យ​ផ្ទប់​នឹង​ពួក ជាមួយនឹង​សំណើច​។​

​បន្ទាប់មក ពួកនាង​បាន​បង្ខំ​ឲ្យ​គាត់​ដោះអាវ​ចេញ ដោយ​និយាយថា​៖ «​អ្នក​ដោះ​សម្លៀកបំពាក់​មួយ​ចេញ ហើយ​ខ្ញុំ​ក៏​ដោះ​មួយ​ចេញ​ដែរ​»​។​

​នៅ​ចំណុច​មួយ​នោះ ម្នាក់​ក្នុងចំណោម​នារី​ទាំងពីរ បាន​កាន់​ស្បែកជើង​របស់​នាង ហើយ​បង្ខំ​ឲ្យ​បុរស​នោះ​លិឍ​វា​។ ទោះ​យ៉ាង បុរស​នេះ​បាន​បង្ខំចិត្ត​លិឍ​ទាំង​ស្ទាក់ស្ទើរ និង​បន្ទាប់មក ក៏បាន​ទៅ​បន្ទប់ទឹក​លាង​មាត់​ភ្លាមៗ​ផងដែរ​។​

​នារី​ទាំងពីរ​ត្រូវបាន​ស្គាល់​ថា ជា​អ្នកមាន​ឥទ្ធិពល​នៅលើ​បណ្តាញ​សង្គម Instaram ដែលមាន​ឈ្មោះ Pun និង Emillia Wong ។ អ្នក​ទាំងពីរ​តែងតែ​ជា​ប្រធានបទ​នៃ​ជជែក​វែកញែក​ដ៏​ចម្រូងចម្រាស នៅលើ​វេទិកា​អ៊ិន​ធឺ​ណិ​ត ដែល​អ្នក​និយម​លេង​អ៊ិន​ធឺ​ណិ​ត​បាន​ហៅ​ពួកគេ​ថា «​ស្រីពេស្យា ឬ ស្រី​រកស៊ី​លក់ខ្លួន​»​។​

​ទោះយ៉ាងណា ក្រោយ​ពួកនាង​ទាំងពីរ​បាន​បង្ហោះ​វីដេអូ​ដ៏​មិន​សមរម្យ ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ៗ​ដៃ ប៉ូលិស​ក៏បាន​ធ្វើការ​ស្វែងរក​និង​ចាប់ខ្លួន​ពួកគេ​តែម្តង​៕ ដោយ​៖ លឹម ហុង​


×