Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​វៀតណាម ដើម្បី​បង្ការ ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ កូ​វីដ​១៩

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ណែនាំ​ឲ្យ​អភិបាលខេត្តនិង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ជាប់​ព្រំដែន​ប្រទេស វៀតណាម ពង្រឹង​ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​តាម​ព្រំដែន ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត ជំងឺ កូ​វីដ​-១៩ នៅ​កម្ពុជា​។​

​បើតាម​សម្តេច​ក្រឡាហោម ស ខេង ណែនាំ​ឲ្យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ការពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់ ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា ដោយយោង ៖ សេចក្តីសម្រេច​លេខ ២៩ សសរ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩(covid-19)​។​

​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ សូម​ជម្រាបជូន ឯកឧត្តម ជ្រាបថា នាពេល​ថ្មីៗ​នេះ​នៅ​តំបន់ ខ្លះ​នៃ​ប្រទេស​វៀតណាម​មានការ​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូដ​១៩ ហើយ​អាជ្ញាធរ​វៀតណាម​បាននិងកំពុង​បាត់ វិធាន​ការបិទ​ការចេញចូល​នៅ​តំបន់​ដែលមាន​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​ផងដែរ​។ ក្នុង​ស្មារតី​នេះ ដើម្បី​ចូលរួម សហការ​ក្នុងការ​បង្ការ ទប់ស្កាត់​កា​ឆ្លង​រាតត្បាត​ជំងឺ​កូ​វី​ជ​១៩​នៅ​កម្ពុជា ខ្ញុំ​សូម​ណែនាំ​ដល់ ឯកឧត្តម អភិបាល ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ដូចខាងក្រោម​៖

ត្រូវ​ណែនាំ​ដល់​សមត្ថកិច្ច​ប្រចាំ​ច្រកទ្វារព្រំដែន​ឲ្យ​ពង្រឹង​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ មធ្យោបាយ​ដឹកជញ្ជូន និង​អ្នកដំណើរ​ដែល​ដឹកជញ្ជូន​ទំនិញ​ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា វៀតណាម ស្របតាម​វិធាន​ច​ត្តា​ឡី​ស័ក​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់​បំផុត​។​

​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​មានការ​លួច​ឆ្លងដែន ដោយ​ខុសច្បាប់​ចេញចូល​ឆ្លងកាត់​ព្រំដែន​តាម​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន បន្ត​ជំរុញ​ការអប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន របស់ខ្លួន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ ខ្លួន​ស្របតាម​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​កុំ​ឲ្យ​មាន​វីរុស​កូ​ពី​ជ​១៩ ឆ្លង​មកលើ​បុគ្គល និង​សហគមន៍​មូលដ្ឋាន​នៅ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​


×