ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះថា ចាប់ពីពេលនេះ ទៅសម្ដេចលែងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសតែប៉ុណ្ណោះ។
សម្ដេចតេជោបានថ្លែងថា ដំណាក់កាលកូវីដ-១៩លែងដឹងថា ថ្ងៃណាជាថ្ងៃធ្វើការ ឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។
បើតាមផេកហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា ដំណាក់កាលកូវីត១៩លេងដឹង
ថាថ្ងៃណាជាថ្ងៃធ្វើការឬថ្ងៃណាជាថ្ងៃឈប់សម្រាកទៀតហើយ។ មុនកូវីដ១៩កម្មវិធីទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសរាប់មិនអស់។ ពេលកូវីដ១៩មកដល់ ការងារភាគច្រើនធ្វើនៅផ្ទះ ដោយពិនិត្យសម្រេចនិងចុះ
ហត្ថលេខាលើឯកសារក្នុងរង្វង់ពី២០ទៅ៣០ច្បាប់ក្នុងមួយថ្ងៃ។ ក្រៅពីឯកសារ គឺមើលរបាយការណ៍ពីរាជធានីខេត្តទាំង២៥ ការសុំ
យោបល់ឬពិគ្រោះយោបល់ជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីឬរដ្ឋមន្ត្រីតាមប្រព័ន្ធ whatsapp . telegam . line
និងប្រព័ន្ធផ្សេងទៀតដែលនេះជាផ្នែកមួយនៃការប្រយុទ្ធជាមួយកូវីដផងដែរ។ ថ្ងៃនេះហាត់ប្រាណដោយវាយកូន
គោលនៅក្បែរផ្ទះទៀតហើយ។ ចាប់ពីពេលនេះទៅខ្ញុំលេងចេញទៅវាយនៅតារាងខាងក្រៅទៀតហើយ លើកលែងតែត្រូវទៅបើកការប្រកួតពានរង្វាន់ធំៗ ដែលប្រកួតក្នុងប្រទេសយើង។ ភរិយាខ្ញុំ កូនៗខ្ញុំនិងអង្គរក្ស រីករាយជាមួយ
ព័ត៌មាននេះ ព្រោះពួកគេបារម្ភពីសន្តិសុខពិសេសការឆ្លងកូវីដ១៩មកលើរូបខ្ញុំតែម្តង៕
ដោយ៖កូឡាប