ក្មេងស្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ បានកំពុងទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ដោយសារតែទម្លាប់ចិញ្ចឹមសត្វដ៏មិនធម្មតារបស់នាង ជាមួយពស់ថ្លាន់រហូតដល់ទៅ ៦ ក្បាល ឯណោះ។
ពិតណាស់ មនុស្សភាគច្រើនមានការភ័យខ្លាច និងមិនចង់ក្បែរពស់ឡើយ ពិសេសនៅពេលឃើញពួកវាធំៗបែបនេះ ដែលល្មមនឹងលេបមនុស្សពេញវ័យបានយ៉ាងស្រួល។ ទោះយ៉ាងណា សម្រាប់យុវតីម្នាក់នេះវិញដែលមានឈ្មោះថា Chalwa Ismah Kamal បែរជាចូលចិត្ត និងមើលថែយ៉ាងយកចិត្តទុកដាក់ចំពោះពួកវាជារៀងរាល់ថ្ងៃ។
យុវតីវ័យ១៤ឆ្នាំរូបនេះ ដែលរស់នៅក្នុងតំបន់ Purworjo ខេត្ត Java តែងតែចែករំលែកពីដំណើរការនៃការមើលថែ និងចាប់ពស់ថ្លាន់យក្សចំនួន ៦ ក្បាល ដោយគ្មានការភ័យខ្លាចសូម្បីបន្តិចឡើយ។
រូបភាព និងវីដេអូឃ្លីបរបស់នាង ដែលកំពុងប្រឡែងលេង ងូតទឹកឲ្យឱបជាមួយពស់ថ្លាន់ដ៏ធំៗទាំងនេះ ឃើញហើយពិតជាគួរឲ្យស្រៀវសាច់ជំនួស។
ខណៈពេលដែលគ្រប់គ្នាព្រួយបារម្ភពីសុវត្ថិភាពរបស់នាង Chalwa បាននិយាយថា សត្វចិញ្ចឹមទាំងនេះមិនមានពិសនោះទេ ពួកវាត្រូវបានគេចាប់ ហើយពួកវាជាជនរងគ្រោះ។ មិនត្រឹមតែ Chalwa ទេ ប៉ុន្តែ ប្អូនប្រុសរបស់នាងក៏ស្រឡាញ់ចូលចិត្តមើលថែពស់ទាំងនេះផងដែរ។
ដោយឡែក សម្រាប់វីដេអូរបស់នាងដែលទើបតែបង្ហោះកាលពីខែមុននៅលើ Instagram ឃើញថា បានទាក់ទាញការ Like រាប់ពាន់៕ ដោយ៖ លឹម ហុង