Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ខេត្តកោះកុង មោ​ឃៈ និង​បដិសេធចោល រាល់​ការលក់​-​ទិញ​ដីធ្លី​ទាំងអស់ ស្ថិតក្នុង​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដី​វិនិយោគ ដីឯកជន ដី​សម្បទាន​សង្គមកិច្ច និង​ដី​ក្នុង​គម្រប​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ

​កោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ជាបន្ទាន់​នូវ​ការទិញ លក់​ដីធ្លី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដី​វិនិយោគ ដី​សម្បទាន​សង្គមកិច្ច និង​ដី​គម្រប​ព្រៃឈើ​យ៉ាង​អាណាធិបតេយ្យ ដើម្បី​ចៀសវាង​នូវ​ទង្វើ​ខុសច្បាប់​។​

​រដ្ឋបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០ បាន​ឲ្យ​សូម​ជូនដំណឹង​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាបថា ថ្មីៗ​នេះ នៅតាម​បណ្តា​ភូមិ ឃុំ​មួយចំនួន ជាពិសេស​នៅក្នុង​ស្រុក​បូ​ទុម​សាគរ ស្រុក​កោះកុង ស្រុក​គិរីសាគរ ស្រុក​ថ្មបាំង និង​នៅតាម​តំបន់​មួយចំនួនទៀត មានការ​ទិញ​-​លក់ ដី​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ តំបន់​សហគមន៍ តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដី​វិនិយោគ ដីឯកជន ដី​សម្បទាន​សង្គមកិច្ច និង​ដី​ក្នុង​គម្រប​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ ។

​ប្រភព​ដដែល បាន​បន្តទៀតថា ការទិញ​-​លក់​ដីធ្លី​ដោយ​មិនមាន ការចូលរួម​ចុះ​ពិនិត្យ និង​វាស់វែង​ត្រឹមត្រូវ​របស់​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​ភូមិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ដោយ​គ្រាន់តែ​ផ្តិតមេដៃ​រវាង​អ្នកលក់ និង​អ្នកទិញ យ៉ាងនេះ​គឺជា​ទង្វើ​ខុសច្បាប់ ។

​រដ្ឋបាលខេត្ត កោះកុង រដ្ឋបាល​ក្រុង ស្រុក និង​រដ្ឋបាល​ឃុំ សង្កាត់ នឹង​ចាត់ទុកជា​មោ​ឃៈ និង​បដិសេធចោល​នូវ រាល់​ការលក់​-​ទិញ​ដីធ្លី​ទាំងអស់ ដែល​ពុំមាន​លក្ខណៈ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ប្រឈម​ការ​ផ្តន្ទា ទោស​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ។​

​ដើម្បី​ចៀសវាង​នូវ​ទង្វើ​ខុសច្បាប់ និង​ការខាតបង់​ប្រយោជន៍​ពី​ការលក់​-​ទិញ​ដីធ្លី​នេះ សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ជាបន្ទាន់​នូវ​ការលក់​-​ទិញ​ដីធ្លី​មិន​ស្របតាម ផ្លូវច្បាប់​បែបនេះ ។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ សូម​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាប និង​ចូលរួម​អនុវត្ត​ច្បាប់​ឲ្យ​បានល្អ​ប្រសើរ​៕​ដោយ​៖​កូ​ឡាប​

×