Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃ​៥​ខែសីហា​២០២០​ស្អែក​នេះ ជា​ខួបកំណើត​គម្រប់​៦៨ ឈានចូល​៦៩​ឆ្នាំ របស់​សម្តេច​តេ​ជោ​

spot_img

​ភ្នំពេញ​៖ ថ្ងៃ​៥​ខែសីហា​២០២០​ស្អែក​នេះ ជា​ខួបកំណើត​គម្រប់​៦៨ ឈានចូល​៦៩​ឆ្នាំ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (៥​សីហា​១៩៥២-៥​សីហា​២០២០)​។​

​សម្តេច​បាន​ថ្លែងថា សូម​អរគុណ​បងប្អូន​ដែល​បាន​ជូនពរ​ខ្ញុំ​ទោះបី​ខុស​ឆ្នាំ​ក៏ដោយ​ព្រោះ​ខ្ញុំ​មាន​ថ្ងៃកំណើត​ដល់​ទៅ​ពីរ​៖
១.​ថ្ងៃ​៤​មេសា​១៩៥១ ដែល​ខ្ញុំ​បាន​បកស្រាយ​ម្តង​រួចហើយ​គឺ​ថ្ងៃ​៤​មេសា​យក ថ្ងៃ​ចូល​បម្រើកងទ័ព​តាម​ការអំពាវនាវ​រប​ស់​សម្តេចឪ​សម្តេចព្រះ​នរោត្តម​សីហនុ​ឆ្នាំ​១៩៧០​។ ឯ​ឆ្នាំ​១៩៥១ ដោយ​អ្នក​វាយ​អង្គ​លី​លេខ​វាយ​
​ច្រឡំ​និង​យកទៅ​ផ្សាយ​ល្ងាច​ថ្ងៃ​៨​មករា​១៩៧៩ ក្រោយពេល​ខ្ញុំ​ត្រូវបាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រីការបរទេស​។ ពេលនោះ​ខ្ញុំ​មិនបាន​កែតម្រូវ​ទេ​ព្រោះ​ចង់ឱ្យ​ខ្លួន​មាន​អាយុ​ច្រើន​បន្តិច​ដោយសារ​កាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​អាយុ​មិន​
​ទាន់​គ្រប់​២៧​ឆ្នាំ​ផង​។​

២.​ថ្ងៃកំណើត​ពិតប្រាកដរ​បស់​ខ្ញុំ​គឺ​ថ្ងៃ​៥​សីហា​១៩៥២ ត្រូវ​នឹង​ថ្ងៃ​អង្គារ​១៥​កើត​ខែស្រាព​ណ៌​ឆ្នាំរោង ចត្វា​ស័ក ព​.​ស​២៤៩៦​។​
​ទោះ​ជូនពរ​៦៩​ឆ្នាំ​ឬ​៧០​ឆ្នាំ​គឺ​ទទួលបាន​ទាំងអស់​និង​សូម​អរគុណ​សម្រាប់​ការស្រឡាញ់​រាប់អាន​។​

​ការបញ្ជាក់​របស់ខ្ញុំ​ខាងលើ​សំដៅ​បញ្ជាក់​តើ​ថ្ងៃកំណើត​ពិតប្រាកដ​មួយណា​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​៕ ដោយ​៖​កូ​ឡាប​

spot_img
×