Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រុម​ឧទ្ទាម​ថា ផែនទី​ខ្នាត ១/២៥ ០០០ ជា​ផែនទី​ដែល​គូស​វាង​ដោយ​ប្រទេស​វៀតណាម​

​ភ្នំពេញ​៖ ក្នុង​សេចក្តីថ្លែងការណ៍​នៅ​យប់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ នេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ហៅ​ការ ចោទប្រកាន់​នេះ​ថា ជាការ​ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត និង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ ឱ្យមាន​ការយល់ច្រឡំ​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​អំពី​ការធ្វើឱ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដោយឱ្យ​មានការ​រំលោភ បំពាន​ទឹកដី​ពី​ប្រទេស​វៀតណាម​។​

​សេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ប្រកាស​ទាត់ចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍ នា​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​បាន​ចោទប្រកាន់ បំផ្លើស មួលបង្កាច់​អំពី​សមិទ្ធផល ការងារ​ដែល​សម្រេចបាន​ដោយ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន នៃ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​បែរជា​ត្រូវ បាន​ពួកក្រុម​ឧទ្ទាម​ចោទ ថា “ .. ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបាន​គូសរ​ដោយ​វៀតណាម​…​ការយក ផែនទី​ថ្មីស្រឡាង ខ្នាត ១/២៥ ០០០ ពី​វៀតណាម ប្រៀបដូចជា​ការទទួល​យក​ប្លង់ដី​ថ្មី​នៃ​ប្រទេស​កម្ពុជា​គូស​ដោយ​វៀតណាម ក្នុងន័យ​ថា បូរណភាព​ទឹកដី​កម្ពុជា​ត្រូវបាន​កំណត់ដោយ​វៀតណាម ” ទៅវិញ​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ប្រកាស​បដិសេធចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន ដែលមាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​ទុច្ចរិត និង​ក្នុង​គោលបំណង​បំភ័ន្ត​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឱ្យមាន​ការយល់ ច្រឡំ​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​អំពី​ការធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដោយ​ឲ្យ​មានការ​រំលោភ បំពាន​ទឹកដី​ពី​ប្រទេស​វៀតណាម​។​

​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ បំផ្លើសការពិត​ដោយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​ធ្វើការ​បដិសេធចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ក្លែងបន្លំ និង​បំភ្លៃ ការពិត​ទាំងនេះ ដោយហេតុថា​៖

១-​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយម​វៀតណាម ជា​ការងារ​បច្ចេកទេស​កំរិត​ខ្ពស់ អនុវត្ត​ដោយ​ក្រុម​ជំនាញ​នៃ​ប្រទេស​ទាំងពីរ ដោយ យក​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ តាម​ផែនទី​ផ្លូវការ បាន ខ្នាត ១/១០០ ០០០ បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ស្របតាម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធានាបាន​នូវ​បូរណភាព​ទឹកដី​កម្ពុជា មិន​ឲ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ដូច​ការចោទប្រកាន់​ក្នុង​សេចក្តី ថ្លែងការណ៍​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន​ឡើយ​។​

២-​ខ្សែ​ព្រំដែន​ដែលមាន​នៅលើ​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ត្រឹមត្រូវ​តាម​ខ្សែ​ព្រំដែន​ដូច មាន​នៅលើ​ផែន​ទីបោ​ន ខ្នាត ១/១០០ ០០០ បោះ​ពុ​ម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន លើកលែងតែ តំបន់​មួយចំនួន​ដែល​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម បាននិងកំពុង​រស់នៅ​ដាំ​ដុះ អាស្រ័យ ផល​មិន​ស្របតាម​ខ្សែ​ព្រំដែន​ផែនទី​បោ​ន ខ្នាត ១/១០០ ០០០ តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ដើម្បី រក្សាទុក​ដី​ទាំងនោះ​ជូន​ពលរដ្ឋ​ខាងលើ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង​វៀតណាម បាន​ព្រម ព្រៀង​គ្នា​រក្សាទុក​ដី​ទាំងនោះ​ជូន​ពលរដ្ឋ​ឲ្យ​បន្ត​រស់នៅ និង​កាន់កាប់​ជា​បន្តទៀត ដោយ​យក​គោលការណ៍ ដោះដូរ​ដី មួយ​ស្មើ​មួយ ឈរលើ​ស្មារតី​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក និង​សុខដុមរមនា​របស់ ពលរដ្ឋ​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

៣-​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបាន​ធ្វើឡើង​ដោយ​កម្ពុជា និង​វៀតណាម ហើយ​ដែល ត្រូវបាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ កម្ពុជា និង វៀតណាម ប្រគល់​ឲ្យ​ប្រទេស​ទី​៣ ជា​អ្នក​បោះពុម្ព គឺ​ក្រុមហ៊ុន BLOMINFO As នៃ​ប្រទេស​ដា​ណឺ​ម៉ាក បន្ទាប់ពី​ការប្រកាស​ដេញថ្លៃ​ជា​អន្តរជាតិ តាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១១ ដែល ក្រោយមក​ត្រូវបាន​ផ្ទេរ​បន្តទៅ​ឲ្យ​ក្រុមហ៊ុន NIRAS Mapping AS ប្រទេស​ដា​ណឺ​ម៉ាក ដូច​មាននៅ​ក្នុង លិខិត​ប្រគល់​សិទ្ធិ ចុះ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៣​។​

៤-​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ ជា​ផែនទី​បង្ហាញ​ពី​លទ្ធផល​ប្រមាណ​ជា ៨៤% ដែល​កម្ពុជា និង​វៀតណាម​សម្រេចបាន​លើ​ការងារ​ព្រំដែន​ជា​ផែនទី​ផលិតឡើង​តាមរយៈ​ការថត​រូបភាព​ពីលើ អាកាស (orthophoto-maps) តាមបែប​បច្ចេកវិទ្យា​ថ្មី​ទំនើប មាន​ភាពជា​ក់លាស់ ដែល​បង្ហាញ​យ៉ាង ច្បាស់​នូវ​ទីតាំង​បង្គោល​ព្រំដែន និង​ខ្សែ​ព្រំដែន ដែលមាន​ទាំង​និយាម​កា និង​ឋានលេខា​ជាក់លាក់​។​

៥-​ដើម្បី​ងាយស្រួល​ក្នុងការ​ទុកដាក់ និង​ប្រើប្រាស់​ផែនទី​ឲ្យ​បាន​ត្រឹមត្រូវ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ចងក្រង​ផែនទី​ឋានលេខា​ព្រំដែន ខ្នាត ១/២៥ ០០០ នេះ ជា​សៀវភៅ (album) ផែនទី​ព្រំដែន​តាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់ ក្នុងប្រទេស​រៀងៗ​ខ្លួន​តទៅ​។​
​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស សូមកុំ​ជឿ និង​កុំ​ចែកចាយ​រាល់​ការ​បង្ហោះ​សេចក្តីថ្លែងការណ៍​បោកប្រាស់​ខុសពី​ការពិត​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​និង​គូកន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រាជ រដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់នោះ​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន សូមបញ្ជាក់​ជូន​ជាថ្មី​ថា ក្នុង​កិច្ចការ​ខណ្ឌសីមា និង​បោះ បង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​ការ ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឡើង​យ៉ាង​ហ្មត់ចត់ ច្បាស់លាស់ តាម​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ ក្រោយ​កម្ពុជា​បាន​ឯករាជ្យ ស្របតាម​ផែនទី​ផ្លូវការ ខ្នាត ១/១០០ ០០០ ហើយ​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេចបាន​លទ្ធផល​៨៤% នៃ​ខ្សែ​ព្រំដែន​រួម និង​កំពុង​បន្តធ្វើ​ឱ្យបាន​ចប់​ជា​ស្ថាពរ​១០០% ដើម្បី​ធានាបាន​នូវ​ផ្ទៃ ក្រឡា​ដី ១៨១ ០៣៥ គីឡូម៉ែត្រ​ការ៉េ រក្សាបាន​នូវ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ មិន​ឲ្យ​ជាតិ និង​ប្រជាជន ខាតបង់​ឡើយ​។​

​សូមបញ្ជាក់ថា ផែនទី​ព្រំដែន កម្ពុជា​-​វៀតណាម សម័យ​ទំនើប បាន​មកដល់​កម្ពុជា​ហើយ​។​

​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា គឹមហុង ទេស រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈ កម្ម​ការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា និង​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ ឯកឧត្តម ឡេ ហួយ​ទ្រុង អនុរដ្ឋមន្ត្រី នៃ​ក្រសួងការបរទេស និង​ជា ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ បង្គោល​ព្រំដែន​គោក​វៀតណាម បាន​ជួបពិភាក្សា​ការងារ និង​ប្រគល់ ទទួល​ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម និយម វៀតណាម នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ វៀតណាម នា​ថ្ងៃទី​1 សីហា 2020​។​

​ខាង​កម្ពុជា តំណាង​ដោយ​លោកជំទាវ​កុយ ពិសី អនុប្រធាន​លេ ខា​ធិ​ការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​និង​វៀតណាម​តំណាង​ដោយ​លោក ហ្វ៊ូ​ង ថេ​ឡុង អនុប្រធាន​គណៈកម្មកា​រ​ព្រំដែន​រដ្ឋ​នៃ​ក្រសួងការបរទេស បានធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ និង​ឯកភាព​ទទួលយក សៀវភៅ​ផែនទី​ឋានលេខា​ព្រំដែន ដែល​បាន​ចងក្រង​រួច ចំនួន ៥០០​ច្បាប់ដើម ក្នុងនោះ​ភាសា​ខ្មែរ​-​វៀតណាម​ចំនួន​២៥០​ច្បាប់ និង​ភាសា​វៀតណាម​-​ខ្មែរ​ចំនួន ២៥០​ច្បាប់ ដែល​បាន​ចង​ជា​អាល់​ប៊ុ​ម (album) បានល្អ ត្រូវ​តាម​បទ ដ្ឋា​នប​ច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​ក្នុងប្រទេស​រៀងៗ​ខ្លួន​តទៅ​។​

​ផែនទី​ឋានលេខា​ព្រំដែន​កម្ពុជា​-​វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញ​ពេញលេញ​លទ្ធផល ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន ប្រមាណ​ជា​៨៤% ដែល ប្រទេស​ទាំងពី​សម្រេចបាន​។ ផែនទី​នេះ ជា​ផែនទី​ទំនើប​សម័យ​ឌីជីថល ៤.0 ដែល​បង្ហាញ​យ៉ាង​ច្បាស់លាស់​ខ្សែ​ព្រំដែន បង្គោល​ព្រំដែន រួម​និង​ស្ថានភាព​ភូម​មិ​សាស្ត្រ​នៅ លើដី​ជាក់ស្តែង​បាន​យ៉ាង​ជាក់លាក់ ងាយស្រួល​ក្នុងការ ប្រើប្រាស់ មិន​ដូច​ផែនទី​បោ​ន​ខ្នាត ១/១00 ០០០ ដែល មានតែ​ខ្សែ​ព្រំដែន មិនមាន​អ្វី​ច្រើនជាង​នេះ​៕ ដោយ​៖​កូ​ឡាប​

×