Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បង្ក្រាប​ឈើ​ក្នុង​ឡាន​ម៉ា​ស្តា ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ ខ​.​ភ​.​ម នៅ​ស្រុក​ម៉ាឡៃ ៖ ម្ចាស់​មិន​ហ៊ាន​ចេញមុខ​ទេ​

spot_img

បន្ទាយមានជ័យ ៖ មកទល់​ល្ងាច​ថ្ងៃទី​៣១​មករា គេ​នៅ​មិនទាន់​ឃើញ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ម៉ាក​ម៉ា​ស្តា​សេរី​ថ្មី ពាក់​ស្លាក​លេខ​កងយោធពល​ខេ​មរ​:​ភូមិន្ទ​(​ខ​.​ភ​.​ម​) ហ៊ាន​ចេញ​មុខមក​ធានា​អះអាង និង​សុំ​រថយន្ត​យកទៅ​វិញ​នៅឡើយ ។

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​អោយដឹងថា ៖ ម្ចាស់​រថយន្ត​នោះ មិនទាន់​បង្ហាញខ្លួន​នៅឡើយ​។ តែ​តាម​ទម្លាប់​ករណី​ទាក់ទិន​បទល្មើស​បែបនេះ កន្លងមក​ម្ចាស់​និង​អ្នកពាក់ព័ន្ធ​កម្រ​នឹង​ចេញមុខ​ទទួលខុសត្រូវ​ណាស់​ព្រោះ​សា​ម៉ី​ខ្លួន​នឹង​ជាប់ពិរុទ្ធ​ដែរ​។

ដូច​ថ្មីៗ​នេះ នគរបាល​ខេត្តបន្ទាយមានជ័យ​ទើបតែ​ន​បានដឹង​និង​គាស់​ឃើញ​ឈើ​គ្រញូង​ច្រើនសន្ធឹក​ក្នុង​រថយន្ត​ស៊ីទែន ដែល​ម្ចាស់​មិន​ហ៊ាន​ចូលខ្លួន​មក​អះអាង​ឡើយ​។

សូម​រំលឹកថា កាលពី​ម៉ោង​១១​កន្លះ​យប់ ថ្ងៃទី​២៧ មករា ឆ្នាំ​២០១៨ កន្លងមក នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុងភូមិ​ចំបក់​ឃុំបឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​ម៉ាឡៃ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ បេន​សំអាត អធិការ​នគ​បាល​ស្រុក បាន​តាម​ឃាត់​ចាប់បាន​រថយន្ត​ម៉ា​ម៉ា​ស្តា​ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​១ គ្រឿង សង្ស័យ​ផ្ទុក​ឈើ​។ ខ​ណះ​នោះ​វា​ក៏ត្រូវ​អ្នកបើកបរ​ឈប់ ហើយ​រត់​ចុះចោល​ព្រោះ​កម្លាំង​សមត្ថកិច្ច​ដេញ​ប្រកិត​ពេក​។​

រថយន្ត​នោះ​ព​ណ៏​ត្រីអ៊ី​ម៉ាក​ម៉ាស់​ស្តា​ចង្កូត​ស្តាំ អត់​ពន្ធ ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​06-3586 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​គេចខ្លួនបាត់​។​

សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​នេះ​ឃើញ​សុទ្ធ​ឈើ​ប្រភេទ​ត្រ​សេក និង​ស្ត្រា​វ​ចំនួន​៣២​ដុំ​៕ ដោយ ៖ បន្ទាយ​

 

 

spot_img
×