Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! ផ្ទុះ​ឃ្លាំង​រំសេវ​សឹងតែ​រាបស្មើ​ក្រុង Beirut មាន​កម្លាំង​រញ្ជួយ​ដល់​កម្រិត ៣,៥ រិច​ទ័​រ ដែល​ឮ​កក្រើក​រហូត​ចម្ងាយ​…. (​វីដេអូ​)

​ពេលនេះ ពិភពលោក​ទាំងមូល កំពុង​បង្ហាញ​នូវ​អារម្មណ៍​តក់ស្លុត និង​សោកសៅ​យ៉ាងខ្លាំង ចំពោះ​សោកនាដកម្ម​ពី​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​រំសេវ​ដ៏​ខ្លាំងក្លា​បំផុត នៅក្នុង​ទីក្រុង Beirut ប្រទេស​លី​បង់​។​

​ការផ្ទុះ​ដ៏​ធំធេង​មួយ​នេះ បាន​កើតឡើង​នៅក្នុង​ទីក្រុង​កំពង់ផែ​នៃ​ទីក្រុង Beirut និង​សឹងតែ​បានធ្វើ​ឲ្យ​រាបស្មើ​ទីក្រុង​ទាំងមូល​។ យោងតាម​របាយការណ៍ AP News មជ្ឈមណ្ឌល​ភូមិសាស្ត្រ​វិទ្យាសាស្ត្រ​អា​ល្លឹ​ម៉​ង់ GFZ បាន​និយាយថា ការផ្ទុះ​នេះ​បាន​វាយប្រហារ​ដោយ​កម្លាំង​រញ្ជួយ ៣,៥ រិច​ទ័​រ​។ ការផ្ទុះ​នេះ​អាច​ត្រូវបាន​គេ​ឮ និង​មាន​អារម្មណ៍​ថា​ដូច​នៅក្នុង Cyrus ចម្ងាយ​ជាង ២០០ គីឡូម៉ែត្រ​។​

​គេ​បាន​និយាយថា មូល​ហេតុនេះ​ការផ្ទុះ​នេះ គឺ​ដោយសារតែ​ការ​បំផ្ទុះ​ដោយ​ចៃដន្យ នូវ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​ចំនួន ២.៧៥០ តោន (​សមាសធាតុ​គីមី​ប្រតិកម្ម​ខ្លាំង​) ដែល​ត្រូវបាន​រក្សាទុក​ដោយ​គ្មាន​វិធានការណ៍​សុវត្ថិភាព​នៅក្នុង​ឃ្លាំង​នោះ អស់​រយៈពេល ៦ ឆ្នាំ​។​

​ប្រជាជន​លី​បង់​បាន​ចូលទៅ​ប្រើ​បណ្តាញ​សង្គម ដើម្បី​ចែករំលែក​នូវ​ព័ត៌មាន​ខ្លះៗ អំពី​ឧប្បត្តិ​ហេតុនេះ ហើយ​វា​ពិតជា​ធ្វើឱ្យ​ឈឺចាប់​ខ្លោចផ្សារ​ខ្លាំង​បំផុត​។​

​គេ​ក៏បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា អភិបាលក្រុង Beirut បាន​ខ្នះខ្នែង​ដោះស្រាយ​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​, ជំងឺ​រាតត្បាត​កូរ៉េ​ណា និង​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី មុនពេល​ហេតុការណ៍​ផ្ទុះឡើង​។ ហើយ​បច្ចុប្បន្ន កំពុង​ធ្វើ​កិច្ចការ​ដើម្បី​ជួយផ្តល់​អាហារ ទឹក និង​ទីជម្រក​សម្រាប់​ប្រជាជន​រហូតដល់ ៣០០.០០០​នាក់ បាន​បាត់បង់​ផ្ទះ​ពួកគេ​។​

​សូមបញ្ជាក់ថា ចំនួន​អ្នកស្លាប់​ដោយសារតែ​ការផ្ទុះ​ដ៏​កក្រើក​នៅក្នុង​ទីក្រុង Beirut បាន​កើន​ឡើងដល់​យ៉ាងតិច ១៣៥​នាក់ ខណៈដែល​អ្នករងរបួស​បាន​កើន​ដល់​ប្រ​ហេ​ល ៥.០០០ នាក់ និង​មនុស្ស​ជាច្រើន​ទៀត កំពុង​បាត់​ខ្លួន​ផងដែរ​៕ ដោយ​៖ លឹម ហុង​

×