Shakhtar Donetsk រហ័សនាមក្រុមរុករករ៉ែ បានយកឈ្នះ ក្រុមឆ្កែចចកមកពី អាល្លឺម៉ង់ Verein für Leibesübungen Wolfsburg ឬហៅកាត់ថា VFL Wolfsburg ក្នុងលទ្ធផល៣-០។ យើងឃើញថាទាំង៣គ្រាប់របស់ម្ចាស់ផ្ទះ គឺកើតឡើងក្នុងពេលសល់២នាទីបញ្ចប់ការប្រកួត ដែលការស៊ុតបញ្ចូលទីត្រូវបានគេហៅថា គ្រាប់បាល់ផ្លេកបន្ទោរ(Flash Goal) ដោយគ្រាប់ទី១នៅនាទី៨៩ស៊ុតចូលដោយ Junior Morales នាទី៩០ដោយ Manor Solomonនិងគ្រាប់ចុងក្រោយក្នុងនាទី៩០ដដែលស៊ុតចូលដោយ Junior Moraes។ លទ្ធផលសរុបទាំងពីរជើង Shakhtar Donetsk ៥ Wolfsburg ១៕ដោយ៖ វិច្ឆិកា