ប្រព័ន្ធផ្សព្វផ្សាយរបស់ Colombia បានរាយការណ៍ថា ក្រុមប្រដាប់អាវុធមួយក្រុមបានប្លន់យន្តហោះមួយគ្រឿង ដែលផ្ទុកទឹកប្រាក់ចំនួន 610.000 ដុល្លារ នៅព្រលានយន្តហោះតូចមួយរបស់ប្រទេស កូឡុំប៊ី កាលពីថ្ងៃទី 31 ខែមករា។
យន្តហោះ Piper Seneca
ចោរប្លន់ប្រដាប់អាវុធទាំងបួននាក់ បានចូលក្នុងយន្តហោះតូចមួយប្រភេទ Piper Seneca ពេលវាចុះចតនៅអាកាសយានដ្ឋាននៅ Aguachica, ភាគខាងជើងប្រទេសកូឡុំប៊ី។
បុរសបួននាក់ នៅលើយន្តហោះ រួមមានអ្នកបើកបរ-បុគ្គលិកបីនាក់ និងសន្តិសុខម្នាក់បានត្រូវបង្ខំឲ្យចាកចេញពីយន្ដហោះ មុនពេលពួកវាបើកយន្តចេញជាមួយទឹកប្រាក់ជាងកន្លះលានដុល្លារ។
កងកម្លាំងសន្តិសុខកូឡុំប៊ី ក្រោយមកបានរកឃើញយន្តហោះនៅចម្ងាយប្រហែល 10 គីឡូម៉ែត្រ ពីកន្លែងកើតហេតុប៉ុន្តែប្រាក់នោះបានបាត់។ វាត្រូវបានគេដឹងថានេះគឺជាចំនួនទឹកប្រាក់ដែលបានដឹកទៅក្រុមហ៊ុនសន្តិសុខមួយនៅក្នុងប្រទេសកូឡុំប៊ី។
សមត្ថកិច្ចជាច្រើន កំពុងស្វែងរកក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះ៕ សូយន