Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ពី​សម្រស់​ដ៏​វ័យក្មេង របស់​ភរិយា​អភិបាលខេត្ត​សៀមរាប ស្រស់ស្អាត​ខ្លាំង​ពី​ធម្មជាតិ​ពិតៗ​

spot_img

​សៀមរាប ៖ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប គេ​សង្កេតឃើញ​មហាជន​តែងតែ​ចាប់អារម្មណ៍ ជាមួយនឹង​ការកោតសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ​ថា ពុំ​ត្រឹម​តែមាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​ពិតៗ ពិសេស​ពេល​បញ្ចេញ​ស្នាមញញឹម​ម្ដងៗ​កាន់តែ​ស្រស់ស្អាត​ខ្លាំង​ទ្វេដង​ប៉ុណ្ណោះ​ទេ តែ​លោកជំទាវ​ថែមទាំង​មាន​ចរិយា​សម្បត្តិ​ថ្លៃ​ថ្ងូរ​ខ្ពង់ខ្ពស់ សម្តីសំដៅ​ពីរោះពិសា ជាមួយនឹង​ការ​ស្លៀកពាក់​រៀបចំខ្លួន​ស័ក្តិ​សមជា​ស្ត្រី​ខ្មែរ​តែម្តង​។​

លោកជំទាវ ទាង អេង ជាកូនប្រសាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

​លោកជំទាវ ទាង អេង មិន​ត្រឹម​តែមាន​រូប​សម្រស់​ស្រស់ស្អាត​នៅ​វ័យក្មេង​នោះទេ ប៉ុន្តែ លោកជំទាវ​ក៏​ពោរពេញ​ទៅដោយ​សមត្ថភាព​ពូកែ ដែល​គេ​តែងតែ​ឃើញ​បង្ហាញ​វត្តមាន​នៅក្នុង​ពិធី​ធំៗ​ជាច្រើន អមដំណើរ​ជាមួយ​ស្វាមី​ជា​អភិបាលខេត្ត កម្រ​នឹង​អាក់ខាន​នោះទេ​។

​ក្រៅពីនេះ លោកជំទាវ ក៏​តែង​យកចិត្តទុកដាក់ ចែករំលែក​នូវ​ក្តី​ស្រឡាញ់​ចំពោះ​ប្រជាជន តាមរយៈ​ការចូលរួម​សកម្មភាព​សប្បុរ​ធម៌​ជាច្រើន​រាប់មិនអស់​៕ ដោយ​៖ លឹម ហុង​

spot_img
×