Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា បាន​ជំរុញ​ឲ្យ​មានការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​១ នៅ​ភ្នំពេញ ឬ​ព្រុ​ច​សែ​ល បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩

​ភ្នំពេញ​៖​ក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៧​សីហា​នេះ បាន​ឲ្យ​ដឹងថា នា​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានអនុញ្ញាត​ឲ្យ ឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​បែលហ្ស៊ិក​ប្រចាំ​កម្ពុជា ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​បាងកក ជួប​សម្តែង​ការ គួរសម និង​ជម្រាបលា តាម​ទូរស័ព្ទ បន្ទាប់ពី​បានបញ្ចប់​បេសកកម្ម​ការទូត​របស់​ខ្លួន​។​

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ក៏ដូចជា​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បានផ្តល់​ការគាំទ្រ​ដល់​បេសកកម្ម​ការទូត​របស់​ឯកឧត្តម នាពេល​កន្លងមក​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​បែ​ល​ហ្សិ​ក ដែល​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ នៅ​កម្ពុជា នាពេល​កន្លងមក ក្នុង​វិស័យ​មួយចំនួន​ដូចជា អប់រំ សុខាភិបាល និង​ការ​បោសសំអាត​មីន ក៏ដូចជា ការរួមចំណែក​ក្នុង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​ផងដែរ​។ ទន្ទឹមនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង អរគុណ​ផងដែរ​ចំពោះ​បែលហ្ស៊ិក ដែល​ចាត់ទុក​កម្ពុជា​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​អាទិភាព​ទាំង ៣០ សម្រាប់​ទទួល​ជំនួយ​អភិវឌ្ឍន៍​។​

​ពាក់ព័ន្ធ​នឹង​ការងារ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុ​ភា គឺ ឯកឧត្តម​ឯកអគ្គរាជទូត​បាន លើកឡើងថា បែ​ល​ហ្សិ​ក​មានបំណង​ជួយ​អភិវឌ្ឍន៍​តំបន់​ប្រសាទ​ព្រះវិហារ និង​បានចាត់ទុក​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​ទេសចរណ៍វប្បធម៌​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា និង​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ មិន​ចាញ់​ប្រាសាទអង្គរវត្ត​ឡើយ​។​

​ដោយ​កម្ពុជា និង​បែ​ល​ហ្សិ​ក ទើបបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​ការបង្កើត កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន ជំរុញ​ឲ្យ​មានការ​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​១ នៅ​ភ្នំពេញ ឬ​ព្រុ​ច​សែ​ល បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ មានការ​ថមថយ​ទៅវិញ ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ រួមទាំង​គម្រោង​ខាងលើ​ផងដែរ​។​

​ភាគី​បែលហ្ស៊ិក ក៏បាន​ស្នើ​កម្ពុជា​ពិចារណា​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ទណ្ឌិត រវាង កម្ពុជា និង​បែក​ហ្សុ​ក​ផងដែរ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​ជម្រាបជូន​អំពី​ចំណាប់អារម្មណ៍ របស់ សហភាព​អឺរ៉ុប ចំពោះ​កិច្ច សហប្រតិបត្តិការ​ជាមួយ នឹង​គណៈកម្មការ​ទន្លេ​មេគង្គ​។ ជាការ​ឆ្លើយតប ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូស បញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ទន្លេមេគង្គ ដែល ជា ទន្លេធំ​មួយ​ក្នុងចំណោម​ទន្លេធំៗ​លើ​ពិភពលោក​។ បច្ចុប្បន្ននេះ មាន​យន្តការ​សហប្រតិបត្តិកា​រ ប្រទេសមួយ​ចំនួន​ដូចជា ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ សហរដ្ឋអាមេរិក និង​ឥណ្ឌា​។ ជាច្រើន​ជាមួយ​បណ្តា​​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ភាគី​ទាំងពីរ​ក៏​បាន​​ពិភាក្សាគ្នា​ផងដែរ អំពី​ការចូលរួម​របស់​កម្ពុ​ជា ក្នុងការ​ថែរក្សា​សន្តិភាព​នៅក្នុង​បណ្តា​ប្រទេស ដូចជា លី​បង់ ម៉ាលី អាហ្វ្រិក​កណ្តាល ស៊ូដង់ និង​ស៊ូដង់ ខាងត្បូង​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​នៃ​ពហុភាគី និយម​។ ជាទី​បញ្ចប់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អបអរសាទរ និង​ជូនពរ​ឯកឧត្តម​ឯកអគ្គរាជទូត​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ថ្មី និង​ត្រៀម​ផ្តល់​កិច្ចសហការ​ល្អ​ដល់​ឯកអគ្គរាជទូត​ថ្មី ដែល​នឹង​ចូលកាន់​តំណែង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×