Thursday, January 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនច្បង​អតីត​មេដឹកនាំ​គុយបា ធ្វើអត្តឃាត ដោយសារ​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​

​លោក Fidel Angel Castro Diaz-Balart កូនប្រុស​ច្បង​របស់​អតីត​មេដឹកនាំ​គុយបា Fidel Castro បាន​ធ្វើ​អត្តឃាត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយសារ​តែ​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​រុស្សី Sputnik​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយ​ការណ៍ថា លោក Diaz-Balart អាយុ ៦៨​ឆ្នាំ ត្រូវបាន​គេ​នាំមក​​មន្ទីរពេទ្យ និង​បន្ត​ទទួលបាន​ការព្យាបាល ប៉ុន្តែ​លោក​មិន​សម្រាក​នៅ​ពេទ្យ​នោះទេ​។​

​លោក ទទួល​បាន​ការ​មើលថែ​ពី​វេជ្ជបណ្ឌិត​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ ដោយសារតែ​មាន​បញ្ហា​ពិបាក​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង​។​

​លោក​គឺជា​អ្នក​រូបវិទ្យា​ផ្នែក​នុយក្លេអ៊ែរ ដែល​បាន​ទៅ​សិក្សា​នៅ​សហភាពសូវៀត ហើយ​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក​បាន​ធ្វើ​ជា​ទីប្រឹក្សា​វិទ្យាសាស្ត្រ​ដល់​ក្រុមប្រឹក្សា​រដ្ឋ​គុយបា និង​អនុប្រធាន​បណ្ឌិតសភា​វិទ្យាសាស្ត្រ​គុយបា​៕​ សុភ័ក្ត្រ