Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ជំនួស​! ព្រោះតែ​បារម្ភ​ពី​សុខភាព​ផ្លូវចិត្ត និង​សតិអារម្មណ៍​ក្មួយ​ស្រី​ដែល​ត្រូវគេ​យក​កាំបិត​ឆូត​មុខ ឧកញ៉ា ឌួង ឆាយ បានធ្វើ​រឿងនេះ​មួយទៀត​ហើយ​…

spot_img

​ភ្នំពេញ​៖ នា​ថ្ងៃទី​៧ ខែសីហា ឆ្នាំ ២០២០ ព្រោះតែ​ក្តីបារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត និង​សតិអារម្មណ៍​របស់​ក្មួយ​ស្រី​រងគ្រោះ ឧកញ៉ា ឌួង ឆាយ បានធ្វើ​រឿង​មួយ​ជូន​ក្មួយ​ស្រី​ដែល​ត្រូវគេ​យក​កាំបិត​ឆូត​មុខ​។ ក្នុងនោះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឧកញ៉ា ដួង ឆាយ បាន​បង្ហោះ​បញ្ជាក់​ឲ្យ​ដឹងថា​៖ «​ថ្ងៃនេះ​ឆ្លៀតពេល​ពី​ការងារ​បាន​ទិញ​តុក្កតា និង​ជូន​ថវិកា បន្តិចបន្តួច ឲ្យ​ក្មួយ សុជាតា និង​សួរសុខទុក្ខ​អំពី​ស្ថានភាព​ជំងឺ​មុខរបួស​របស់​ក្មួយ និង​ញុំ​ា តែ​ទឹកដោះគោ​គជ់ ឲ្យ​ក្មួយ​ស្រី​បាន​ចេញពីផ្ទះ​ខ្លះ ដើម្បី​ឲ្យ​ក្មួយ​មាន​ភាពរឹងមាំ និង​ក្លាហាន​ហ៊ាន ចេញមកក្រៅ​ផ្ទះ ជួប​គេឯង ពីព្រោះ​ខ្ញុំ​បារម្ភ​អំពី​សុខភាព​ផ្លូវចិត្ត និង​សតិអារម្មណ៍​របស់​ក្មួយ​ស្រី​។ ពូ​មីង​គ្មានអ្វី​ក្រៅពី​អាណិត និង​លើកទឹកចិត្ត​បួងសួង​បន់ស្រន់​ឲ្យ​ក្មួយ​ស្រី​បានជា​សះស្បើយ​ដូចដើម​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ កន្លងផុតទៅ​ថ្មីៗ​នេះ មាន​ហេតុការណ៍​សែន​រន្ធត់​មួយ ដោយ​ស្ត្រី​ជា​ជនដៃដល់​មានចិត្ត​សាហាវឃោរឃៅ​ម្នាក់ ដែល​បាន​យក​កាំបិត​ឆូត​ផ្ទៃមុខ​ក្មេងស្រី​ម្នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ដើម្បី​ជាការ​សងសឹក​ទៅលើ​ក្មេងស្រី​រូបនោះ បាន​យក​ដុំថ្ម​គប់​កូនប្រុស​ខ្លួន​ដែល​ចាត់ទុក​ធំ​ឡើង​ដូច​តារា បែ ក​ក្បា ល​ពេទ្យ​ដេរ​អស់​១​ថ្នេរ​ប៉ុណ្ណោះ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល ទង្វើ​ដ៏​សាហាវព្រៃផ្សៃ របស់​ស្ត្រី​រូបនេះ​ដែល​មហាជន​ចំអក​ឲ្យ​ថា​អនាគត​ម្តាយ​តារា ត្រូវបាន​តុលាការ​ផ្តន្ទាទោស ដែល​អាច​ប្រឈម​ជាប់គុក​ពី ១០ ឆ្នាំ ទៅ ២០ ឆ្នាំ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ត្រូវបាន​សប្បុរសជន ពិសេស​ថ្នាក់ដឹកនាំ​នៃ​យើង ព្រោះតែ​ក្តី​អាណិត​ជា​ពន់ពេក បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ដ៏​ថ្លៃថ្លា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុកម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​ក្នុងនោះ​ផងដែរ ឧកញ៉ា ឌួង ឆាយ និង​ភរិយា ក៏បាន​ចុះទៅ​សួរសុខទុក្ខ និង​លើកទឹកចិត្ត ក្មេងស្រី​នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ​ដោយផ្ទាល់ និង​ព្រមទាំង​ជូន​ថវិកា​ចំនួន ១០០០ ដុល្លារ ហើយ​សន្យា​នឹង​ជួយ​ក្មួយ​ស្រី​ម្នាក់នេះ ដើម្បី​ព្យាបាល​អ៊ុត​មុខ​នៅ​ប្រទេស​ថៃ ឬ ប្រទេស​កូរ៉េ នៅពេល​ជំងឺ​ក្មួយ​បានជា​សៈ​ស្បើយ និង​ស្ថានភាព​ជំងឺ​កូ​វិត​-19 ប្រសើរឡើង​៕ ដោយ​៖ លឹម ហុង​

spot_img
×