Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ចម្ការ​២​នាក់​ប្តី​ប្រពន្ធ ឲ្យ​ស្ត្រី​ម្នាក់​ស្បថ​ងាប់​ចោល​កូន ខណៈ​តាម​ទាន់​ចូល​កាច់​ស្លឹក​សាវ​ម៉ៅ​ខ្លួន​អស់​១​ដៃ​សោះ​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​ម្ចាស់​ចម្ការ​សាវ​ម៉ៅ​២​នាក់​ប្តី​ប្រពន្ធ បានធ្វើការ​ឃាត់ខ្លួន និង​ដក​សោ​ម៉ូតូ បន្ទាប់ពី​តាម​ទាន់​ស្តែងៗ លួច​ចូល​បេះ​ស្លឹក​សាវ​ម៉ៅ​របស់​ពួកគាត់​អស់​មួយ​ដៃ ដែល​ពួកគាត់​បាន​ចោទប្រកាន់ថា សឹង​ខ្ទេច​អស់​មួយ​ដើម​ទៅហើយ​។​

​តាម​វីដេអូ​ឃ្លី​ប​មួយ​ដែល​ត្រូវបាន​គេ​បង្ហោះ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម បានបង្ហាញ​សកម្មភាព​ម្ចាស់​ចម្ការ​២​នាក់​ប្តី​ប្រពន្ធ​នោះ បន្ទាប់ពី​ដក​សោរ​ម៉ូតូ បាន​បញ្ជា​ឲ្យ​ស្ត្រី​រូបនោះ​ដែល​ពោរពេញ​ទៅដោយ​ទឹកមុខ​ស្រពាប់​ស្រពោន និង​កូនស្រី​តូៗ​២​នាក់ ចុះ​ចេញពី​ម៉ូតូ យក​ស្លឹក​សាវ​ម៉ៅ​ដែល​បាន​កាត់​អស់​១​ដៃ យកទៅដាក់​នៅ​កន្លែង​ដើម​វិញ​។ ខណៈ​ពេលនោះ​ផងដែរ ស្ត្រី​រូបនោះ​បាន​សារភាពថា គាត់​ទើបតែ​ចូលមក​កាច់​យក​ស្លឹក​សាវ​ម៉ៅ​នេះ​ជា​លើក​ទី​១​ប៉ុណ្ណោះ ។ គាត់​បានសម្រេច​ចិត្ត​លួច​កាច់​ស្លឹក​សាវ​ម៉ៅ​១​ដៃ​បែបនេះ គឺ​ដើម្បី​យកទៅដាក់​តាំង​អម​ជាមួយ​ផ្លែ​សាវ​ម៉ៅ​របស់គាត់ ដែល​ទិញ​គេ​ពី​ស្រែអំបិល (​អត់​មាន​ស្លឹក​) ដើម្បី​ឲ្យ​ទៅ​ឃើញ​ស្រស់​ប៉ុណ្ណោះ​។​

​សកម្មភាព​របស់​ប្តី​ប្រពន្ធ​ជា​ម្ចាស់​ចម្ការ បានធ្វើ​បែបនេះ​គឺជា​ការត្រឹមត្រូវ​ហើយ ដើម្បី​ព្រមាន​ដល់​អ្នកដទៃ កុំ​ឲ្យ​ធ្វើបែបនេះ​ទៀត​។ ប៉ុន្តែ ទោះយ៉ាងណា សម្រាប់​ចំណុច​មួយ​ដែល​ហាក់ដូចជា​ជ្រុល​ពេក​ហើយ​នៃ​វីដេអូ​នេះ មាន​បងប្អូន​ជាច្រើន​នៅក្នុង​បណ្តាញ​សង្គម បាន​បញ្ចេញមតិ​ហួសចិត្ត​ថា គ្រាន់តែ​ស្លឹក​សាវ​ម៉ៅ​មួយ​ដៃ​សោះ បាន​ដក​សោ​ម៉ូតូ ហើយ​សុទ្ធតែ​ឲ្យ​គ្នា​ស្បថ​ងាប់​ចោល​កូន​ទៀត ពិតជា​មានចិត្ត​ចង្អៀត​ចង្អល់​ខ្លាំងពេក​ហើយ ព្រោះ​គ្រាន់តែ​កាច់​ស្លឹក​១​ដៃ​ប៉ុណ្ណោះ កុំ​ឲ្យ​តែ​កាច់​ដើម​…៕ ដោយ​៖ លឹម ហុង​


spot_img
×