Tuesday, June 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ​! ពេលនេះ ម្ចាស់​ចម្ការ​២​នាក់​ប្តី​ព្រ​ពន្ធ ដែល​ចាប់​ស្ត្រី​ដែល​លួច​កាច់​មែក​សាវ​ម៉ៅ​ខ្លួន បាន​ចេញមុខ​បកស្រាយ ស្តាប់​ហើយ​ភ្លឺភ្នែក​…. (​វីដេអូ​)

spot_img

​ប្រិយមិត្ត និង​មហាជន​ជាច្រើន ពិតជា​បាន​ជ្រាប​រួចហើយ ទាក់ទង​នឹង​វីដេអូ​ឃ្លី​ប​មួយ បង្ហាញ​ស្ត្រី​ម្នាក់​ដឹក​កូនស្រី​តូចៗ​២​នាក់ ចូលទៅ​លួច​កាច់​ស្លឹក​សាវ​ម៉ៅ​ក្នុង​ចម្ការ​គេ ដើម្បី​យកមក​ដាក់តាំង​នឹង​សាវ​ម៉ៅ​របស់ខ្លួន ដែល​ទិញ​មកពី​ស្រែអំបិល​គេ​មិន​ឲ្យ​ស្លឹក ដើម្បី​ឲ្យ​មើលទៅ​ស្រស់​។​

​ក្នុង​វីដេអូ​នេះ​ផងដែរ ឃើញថា​មាន​បងប្អូន​ជាច្រើន បាន​ចូល​ខ​មិន​រិះគន់​ម្ចាស់​ចម្ការ​២​នាក់​ប្តី​ប្រពន្ធ​នោះ​ថា គ្រាន់តែ​ស្លឹក​សាវ​ម៉ៅ​១​ដៃ​សោះ ចាប់ដក​សោ​ម៉ូតូ និង​សុទ្ធតែ​ឲ្យ​គ្នា​ស្បថ​ងាប់​ចោល​កូន​ទៀត ពិតជា​មានចិត្ត​ចង្អៀត​ចង្អល់​ពេក​ហើយ លោក​អើយ​។​

​ទោះយ៉ាងណា ក្រោយ​ឃើញ​មនុស្ស​មួយចំនួនធំ ដែល​ពុំ​ដឹង​ហេតុផល​ច្បាស់ ចេះតែ​នាំគ្នា​រិះគន់ និង​អ្នក​ខ្លះទៀត​ក៏​ជេរ​ប្រើពាក្យ​សម្តី​ហាក់​អសុរ​ស​ពេក ពេលនេះ បងប្រុស​ជា​ម្ចាស់​ចម្ការ​បានចេញ​មក​ប​ក​ស្រាយ​រឿងនេះ​។​

​តាមរយៈ​វីដេអូ​ជិត ១០ នាទី ម្ចាស់​ចម្ការ​រូបនេះ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Mears Samnang Kuy បាន​រៀបរាប់​ដំណើរ​ដើមទង​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​បងប្អូន​ដែល​បាន​ជេរ​ខ្ញុំៗ​មិន​ប្រកាន់​ខឹង​នោះទេ តែ​ពេលនេះ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​អាជីវករ​លក់​ផ្លែឈើ​នៅ​ខេត្តកំពត ជាពិសេស​នៅ​ទឹកឈូ បាន​យល់ថា សូម​បងប្អូន​អាជីវក​រកស៊ី​ឲ្យ​មាន​ភាពស្មោះត្រង់​នឹង​គ្នា ជាមួយ​បងប្អូន​យើងទាំងអស់គ្នា មានន័យថា បើ​យើង​លក់​ផ្លែឈើ​ជា​របស់​ខ្មែរ​យើងៗ ប្រាប់​គេ​ថា​ជា​របស់​ខ្មែរ​យើង តែ​កុំ​យក​ផ្លែឈើ​យួន ឬ ថៃ ហើយ​មក​លួច​កាច់​មែក​សាវ​ម៉ៅ​គេ ដូចជា​របស់ខ្ញុំ​អ៊ីចឹង ដើម្បី​យកទៅ​បន្លំ​គេ អាហ្នឹង​វា​មិនល្អ​ទេ ដោយ​អី បងប្អូន​យើង​មកពី​ខេត្ត​ផ្សេងៗ​ចង់​មក​សាក​រសជាតិ​ផ្លែឈើ​នៅ​ខេត្តកំពត​យើង​ថា មាន​រសជាតិ​ខ្លាញ់ មាន​ទាំងពី​ទុរេន សាវ​ម៉ៅ មង្ឃុត ដូង ស្វាយ​សព្វគ្រប់​បែបយ៉ាង សុទ្ធ​តែមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ ដោយសារ​បងប្អូន​អាជីវករ​ខ្លះ​ដើម្បី​ចង់​ចំណេញ ទៅ​ទិញ​ផ្លែឈើ​មកពី​ថៃ វៀតណាម ហើយ​មក​បន្លំ​គេ​អ៊ីចឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នករកស៊ី​សុចរិត​ទៀងត្រង់ អ្នកចម្ការ​ដែល​គ្នា​ខំ​ដាំ​…» ។​

​បងប្រុស​ម្ចាស់​ចម្ការ​បន្តថា​៖ «​ខ្លួន​ខ្ញុំ ពុំមាន​ចិត្ត​កំណាញ់ ចិត្ត​អន្តេរ​ថី គ្រាន់តែ​ស្លឹករ​៤ ៥ ចាប់គាត់ ឬ​និយាយ​អ្វី​មិន​សមរម្យ​អី​ទេ តែ​ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់ថា អ្នក​ដែល​លួច​ហ្នឹង គឺ​លួច​រាល់​ព្រឹក​រាល់ថ្ងៃ​តែម្តង ព្រោះថា​ដើម​សាវ​ម៉ៅ​នៅ​ជិត​ផ្លូវ​ចង់​ងាប់​អស់ហើយ ព្រោះ​កាច់ៗ​ពេក ដោយ​ឃើញ​ស្រែកៗ​ចង់​ស្អក​ក​…​។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ហ្នឹង ជាពិសេស​អាជីវក​រយ​ល់​ថា កុំ​រកស៊ី​បោកប្រាស់​ទៅលើ​អ្នកទិញ រកស៊ី​ឲ្យ​ទៀងត្រង់ លក់​តែ​ផលិតផល​ខ្មែរ​យើង កុំ​យក​ផលិតផល​យួន​ឬ ថៃ មក​លក់​បន្លំ​បងប្អូន​យើង​។ ពិសេស​នៅពេល​ទុរេន​ឡើង​បាន​ថ្លៃ អ្នកខ្លះ​មិនដឹង​ដឹក​មកពីណា​ទេ ខ្លះ​ដឹក​មកពី​ថៃ ពី​យួន ដោយ​ដឹក​មក​ពេលយប់ មក​ទម្លាក់​នៅមុខ​ចម្ការ​គេ ហើយ​កុហក់​គេ​ថា​ទុរេន​ខ្មែរ ដើម្បី​លក់បាន​ថ្លៃ តែ​តាមពិត សុទ្ធតែ​ទុរេន​ដាក់​ថ្នាំ​គីមី​មកពី​យួន ថៃ​…» ។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ បងប្រុស​ជា​ម្ចាស់​ចម្ការ​ក៏បាន​ស្នើ​ដុំ​បងប្អូន​រស់នៅ​ផ្នែក​ខាងលើ ក្នុង​តំបន់​ទឹកឈូ សូមមេត្តា​កុំ​បោះ​សំរាម​ចោល​សព្វគ្រប់​បែបយ៉ាង ដែលមាន​ទាំង​សំឡី​អនាម័យ​ស្ត្រី បណ្តែត​តាម​ទឹក​ឲ្យ​រួច​តែ​ពី​ដៃ ដោយ​ពុំ​គិត​ផលប៉ះពាល់​ដល់​បរិស្ថាន ជាពិសេស​អ្នករស់នៅ​ខាងក្រោម​។ មួយវិញទៀត គាត់​ក៏បាន​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ផងដែរ សូម​ហូប​រួចហើយ មេត្តា​យក​សំរាម​ទៅ​ដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ផង កុំ​ច្រក​ពី​កន្លែង​គេ​យកមក​ផ្លុ​ង​ចោល​តាមផ្លូវ​ពាសវាល​ពាសកាល​៕ ដោយ​៖ លឹម ហុង​

spot_img
×