ហ្ស៊ូវិនទូស បានយកឈ្នះ លីយ៉ុង ក្នុងផ្ទះខ្លួនឯងនាទីក្រុង ទូរីន ក្នុងជើងទីពីរលទ្ធផល ២-១ តែវាមិនគ្រប់គ្រាន់ឡើយសម្រាប់ក្រុមជើងឯកលីគកំពូល អ៊ីតាលី ៣៦សម័យកាលនេះក្នុងការធ្វើដំណើរទៅវគ្គ៨ក្រុមចុងក្រោយ វាជាការធ្លាក់ចេញ ដោយមិនអស់ចិត្តរបស់ក្រុមដែលមានរហស្សនាមថា (ស្ត្រីវ័យចំណាស់ឬក្រុមស ខ្មៅនិងមានរហ័សនាមមួយទៀតដែលដាក់ឈ្មោះដោយក្រុមអ្នកគាំទ្រជុំវិញពិភពលោកគឺ ក្រុមេសេះបង្កង់)។
ក្រុមរបស់លោក ម៉ូរីស៊ីយ៉ូ សាររី មើលទៅលេងមិនល្អទាល់តែសោះលើកលែងតែ គ្រីស្ទានណូ រ៉ូណាល់ ដែលមើលទៅស្វាហាប់និងស្រែកឃ្លានជ័យជម្នះបំផុត តែយ៉ាងណាមិញវាមិនគ្រប់គ្រាន់ឡើយបើល្អតែ១នាក់២នាក់នោះ ខុសពីក្រុម លីយ៉ុង ដែលមើលទៅស្វាហាប់ ប្រឹងប្រែង យកចិត្តទុកដាក់និងចង់ឈ្នះការប្រកួតសម្រាប់ក្រុមទាំងមូល តែយ៉ាងណាក៏ដោយក៏ លីយ៉ុង នៅតែចាញ់ ក្រុម សេះបង្កង់ ហ្ស៊ូវិនទូស ១ទល់នឹង២ដដែល។
បើយើងក្រឡេកទៅមើលលទ្ធផលកាលពីជើងទីមួយដែលធ្វើឡើងនៅទីក្រុង លីយ៉ុង ប្រទេសបារាំងវិញ ក្រុមដែលមានរហស្សនាមថា ឡេស៍ ហ្គុនណេស៍ឬ ដឹឃីដ បានយកឈ្នះ ហ្ស៊ូវិនទូសក្នុងលទ្ធផល១-០ ដូច្នេះបើសរុបទាំង២ជើងស្មើគ្នា២ទល់នឹង២ តែដោយគិតតាមរូបមន្ត Away-Goal ក្រុមបារាំងមួយនេះបានឡើងទៅវគ្គក្រុមចុងក្រោយ ដោយសារស៊ុតចូលក្រៅទឹកដីបានមួយគ្រាប់ ដែលវាល្មមគ្រប់គ្រាន់ក្នុងការបញ្ជូនក្រុមមួយនេះទៅប៉ះនឹងក្រុម ទូកក្តោង មែនស៊ីធី។
សូមបញ្ជាក់ថា បាល់២គ្រាប់ដែល ហ្ស៊ូវិនទូស រកបានគឺនៅនាទីទី៤៣ ជាស៊ុតប៉េណាល់ទីរបស់ រ៉ូណាល់ដូនិងនៅនាទីទី៦០ រ៉ូណាល់ដូ ដដែលបានស៊ុតចូលគ្រាប់ទីពីរ ចំណែកក្រុមភ្ញៀវស៊ុតចូលនាំមុខម្ចាស់ផ្ទះមុនតាំងពីនាទីទី១២ម្ល៉េះ ដោយកីឡាករសញ្ជាតិ ហូល្លង់ មេមហ្វីស ដេផៃ៕ ដោយ៖ វិច្ឆិកា