បាយយើនមុយនិច បានយកឈ្នះ តោខៀវ ឆែលស៊ី ក្នុងផ្ទះខ្លួនឯងនាកីឡដ្ឋាន អាឡៃអាន់ហ្ស៍ អារ៉េណា នៅទីក្រុង មុយនិច ប្រទេស អាល្លឺម៉ង់ ដោយលទ្ធផល ៤ទល់នឹង១។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ រ៉ូប៊ើត ឡេវ៉ាន់ដូស្គី បានស៊ុតប៉េណាល់ទីគ្រាប់បើកឆាកឲ្យម្ចាស់ផ្ទះនៅនាទីទី១០ គ្រាប់ទីពីររកបានដោយខ្សែបម្រើសញ្ជាតិ ក្រូអាត អ៊ីវ៉ាន់ ពែររីសិច នៅនាទី២៤ ក្រុមភ្ញៀវ ឆែលស៊ី រកបាន១គ្រាប់សងវិញនានាទីទី៤៤ គ្រាប់ទីបីរបស់ បាយយើន រកបានដោយកីឡាករអាហ្សង់ទីន កូរង់ទីន តូលីសូនិងគ្រាប់ទីបួនស៊ុតបញ្ចូលទីដោយ ឡេវ៉ាន់ដូស្គី ហើយវាក៏ជាគ្រាប់ទីពីររបស់គាត់ផងដែរសម្រាប់ការប្រកួតនេះ។
បើសរុលទ្ធផលទាំងពីរជើងយើងឃើញថា ក្រុមពណ៌ក្រហម ឬ តារាទិសទក្សិណ បាយយើនមុយនិច យកឈ្នះ តោខៀវ ឆែលស៊ី ៧ទល់១ ដូចនេះ បាយយើន នឹងប៉ះជាមួយ ក្រុមអ្នកមានបុណ្យ អេហ្វស៊ី បារសេឡូណា នៅវគ្គ៨ក្រុមចុងក្រោយ ថ្ងៃទី ១៥សីហាឆ្នាំ២០២០ខាងមុខនេះ៕
ដោយ៖ វិច្ឆិកា